របៀបធ្វើ នំពពាយ យ៉ាងផ្អែមឆ្ងាញ់ពិសារ!!!

គ្រឿងផ្សំ៖
– ម្សៅដំណើប
– សណ្តែកបាយ

– ល្ងស
– សាច់ដូង កោសជាសសៃៗ
– ខ្ទិះដូង
– ស្ករស

វិធីធ្វើ៖
១- ដូងទុំកោសយកសាច់ សណ្តែកបាយត្រាំទឹកក្តៅឲ្យរីក នឹងបកសំបកចេញឲ្យស្អាត សឹមយកទៅដាក់ចំហុយ និងច្របាច់ឲ្យម៉ត ឬ មិនចង់ច្របាច់អោយម៉ត់ក៏បាន ។

២- ម្សៅដំណើបលាយទឹក ក្នុងបរិមាណឲ្យម្សៅមានសភាពទន់ៗ នឹង សូនជាដុំសំប៉ែត សឹមយកសណ្តែក ដែលយើងបានប្របាច់ឲ្យម៉ត់មុននេះ មកដាក់នៅចំកណ្តាលធ្វើជាស្នូល ទើបបតម្សៅជាពីរ ប្របាច់ចុងៗ ឲ្យជាប់គ្នាដូចឆ្មេញរណារ។

៣- បន្ទាប់មកដាក់ឆ្នាំងចំហុយឲ យកស្លឹកចេកលាបប្រេងពីលើបន្តិច ហើយយកនំមកដាក់តំរៀបឲ្យពេញ នឹងប្រើពេលចំហុយប្រហែល ១០-១៥ នាទី ចង់ស្ងោរក៏បានបើចង់លឿន ពេលឆ្អិនរូយសសៃដូងឬសណ្ដែកបាយពីលើ លាយស្ករសជាមួយល្ងរសឬល្ងរខ្មៅ ជ្រលក់ញាំ ជាការស្រេច៕

ប្រភពពី the-iconmedia

Leave a Reply

Your email address will not be published.