ប្លែកមែន! និស្សិតជប៉ុននាំគ្នាដាក់តាំង រូបសត្វធ្វើពីចំបើង… (មានវីដេអូ)

ជប៉ុន៖ នៅប្រទេសជាច្រើន សរទរដូវគឺជាពេលវេលា ដែលប្រជាកសិករនាំគ្នាធ្វើការច្រូតកាត់ ហើយក៏ជាពេលវេលាពិសេសមួយដែលពួកគេប្រារព្ធពិធីបុណ្យផ្សេងៗ ស្របតាមប្រពៃណីទំនៀមទំលាប់របស់ពួកគេរៀងៗខ្លួន។

ជាក់ស្តែង នៅភាគខាងជើងប្រទេសប្រទេសជប៉ុន ជារៀងរាល់ឆ្នាំ មនុស្សម្នាតែងតែប្រារព្ធពិធីបុណ្យដ៏ចម្លែកអស្ចារ្យមួយដែលគេអោយឈ្មោះថា មហោស្រពសិល្បៈ Wara (Wara Art Festival) ដើម្បីអបអរសាទរ ការខិតខំប្រឹងប្រែងដោយឥតស្រាក់ស្រានរបស់ពួកគេកន្លងមក ក៏ដូចជាទិន្នផលកសិកម្មដែលពួកគេទទួលបាន។

ពិធីបុណ្យដ៏អស្ចារ្យមួយនេះត្រូវគេប្រារព្វធ្វើឡើងដំបូង នៅភាគជនបទនៃទីក្រុង Niigata ប្រទេសជប៉ុន តាំងពីឆ្នាំ២០០៨មកម៉្លះ។ ហើយស្នាដៃទស្សនីយភាពដែលបានដាក់បង្ហាញពិតណាស់កើតចេញពីការចូលរួម ពីសំណាក់ស្ថាប័នទេសចរណ៍របស់រដ្ឋ ក៏ដូចជាការចូលរួមបង្ហាញស្នាដៃពីនិស្សិត ដែលមកពីសាកលវិទ្យាល័យ Mushashino Art University ប្រទេសជប៉ុន។

សម្រាប់ការដាក់បង្ហាញ ពួកគេយកចំបើង ដែលសេសសល់ពីការច្រូតកាត់ មកផ្គុំបង្កើតជារូបសត្វ ដែលមានទំហំធំជាងឡានធន់តូចរហូតដល់ទៅពីរ ឬបីដងឯណោះ។

ប្រភពពី khmerload

Leave a Reply

Your email address will not be published.