ប្លែកណាស់!!! នារីអាយុ 23 ហើយតែនៅតែងូតទឹកជាមួយឪពុក និងបងប្អូនប្រុសទៀត

នាងមិនមានកំហុសអ្វីឡើយនៅពេលប្រាប់ពីរឿងរ៉ាវផ្ទះរបស់នាងនៅលើកញ្ចក់ទូរទស្សន៍ ហើយទន្ទឹងរង់ចាំទទួលដំបូន្មានពីទស្សនិកជន។ Japanese idol រូបនេះមានការងឿងឆ្ងល់អំពីការបញ្ឈប់ ឬក៏បន្តរក្សាទំលាប់នៃការងូតទឹកជាមួយសមាជិកប្រុសក្នុងក្រុមគ្រួសារ។នៅប្រទេសមានរឿងចំណែកជាច្រើន ជាពិសេសបញ្ហាបើកចំហររវាងទំនាក់ទនងភេទ។ ទោះជាយ៉ាងណាក្ដី រឿងរ៉ាវរបស់ នារីជនជាតិជប៉ុនអាយុ ២៣ឆ្នាំ ដែលជា Japanese idol បានបើកបង្ហាញនៅលើកញ្ចក់ទូរស្សន៌ បានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល។

នាងមានឈ្មោះថា Kitami Naomi ជាក្មេងស្រីដែលមានសម្រស់ស្រស់ស្អាត។ កាលពីថ្ងៃទី ១១ កុម្ភៈ Kitami បានចូលរួមនៅក្នុងកម្មវិធីទូរទស្សន៌ ជាកន្លែងដែលនាងបានចែករំលែកថា “ថ្វីបើខ្ញុំធំហើយ ខ្ញុំនៅតែងូតទឹកជាមួយឪពុកនិងបងប្អូនប្រុសរបស់ខ្ញុំ។ភ្លាមៗនោះជីវិតប្រចាំថ្ងៃរបស់តារាចម្រៀងដែលមានអាយុ 23 ឆ្នាំបានទាក់ទាញការចាប់អារម្មណ៍ពិសេស។ នៅពេលនាងត្រូវបានសួរថា: “ហេតុអ្វីបានជាគ្រួសាររបស់អ្នកងូតទឹកជាមួយគ្នា?” Kitami ឆ្លើយតបដោយស្លូតបូតថា វាជាវិធីសន្សំពេលវេលាព្រោះគាត់មានបងប្អូនប្រុស 3 នាក់ហើយម្នាក់ៗត្រូវចំណាយពេល 1 ម៉ោងដើម្បីងូតទឹក ដូច្នេះពួកគេសម្រេចចិត្តងូតទឹកជាមួយជាដើម្បីឱ្យបានលឿន។

ភ្លាមនោះ Kitami ចាប់ផ្ដើមឆ្ងល់ថាតើគួរងូតទឹកជាមួយគ្រួសាររបស់គាត់ទៀតទេ ដោយសារតែសម្រាប់នាងបន្ទប់ទឹកគឺជាកន្លែងដ៏សំខាន់មួយ នៅពេលងូតទឹកជាមួយគ្នា នាងតែងតែនិយាយគ្នាលែង ប្រាប់ពីរឿងអាថ៍កំបាំងទៅឪពុកនិងបងប្អូនប្រុសរបស់នាង។ លើសពីនេះទៅទៀតទំលាប់នេះបានបង្កើតឡើងចាប់តាំងពីនាងនៅក្មេង ដូច្នេះប្រសិនបើនាងឈប់ឥឡូវនេះនាងខ្លាចឪពុកនាងមានអារម្មណ៍សោកសៅ។

ទោះជាយ៉ាងណាក៏ដោយនាងមានអាយុ 23 ឆ្នាំហើយមនុស្សជាច្រើនបានណែនាំនាងកុំងូតទឹកជាមួយឪពុកនិងបងប្អូនប្រុសរបស់នាងទៀត ដូច្នេះហើយនាងបានចូលក្នុងកម្មវិធីទូរទស្សន៍នេះ ដើម្បីសុំដំបូន្មានពីទស្សនិកជនថា “ខ្ញុំឆ្ងល់ថា តើខ្ញុំគួរតែបញ្ឈប់ ឬក៏បន្តទម្លាប់នោះ”។ខណៈពេលដែលភ្ញៀវចូលរួមមានការស្ទាក់ស្ទើរក្នុងករណីរបស់ Naomi លោក Nakai ដែលជាម្ចាស់កម្មវិធីផ្ទាល់បាននិយាយថា “ខ្ញុំមិនឃើញបញ្ហាអីផង អ្នកអាចបន្តងូតទឹកជាមួយមនុស្សជាទីស្រឡាញ់ដូចធម្មតា” ។

Nakai បាននិយាយថា យោងតាមការស្ទង់មតិរបស់កាសែត Asahi Shimbun ដែលជាកាសែតធំបំផុតទី 2 បាននិយាយថា 20% នៃសិស្សដែលចូលរួមក្នុងការស្ទង់មតិ គឺនៅតែងូតទឹកជាមួយឪពុករបស់ពួកគេទោះបីពួកគេបានធំហើយក៏ដោយ។Nakai បានបញ្ចប់រឿងរ៉ាវចម្លែករបស់តារារូបនេះដោយផ្តល់ឱ្យ Naomi នូវការណែនាំមួយថា៖ “ដើមឈើនីមួយៗ ផ្កានីមួយៗ គ្រប់ផ្ទះនីមួយៗមានរឿងរៀងៗខ្លួន។ ប្រសិនបើមានគ្រួសារ 100 នឹងមានការរស់នៅខុសៗគ្នា 100 ក្បួននឹងកើតឡើងដែរ។ វាមិនចាំបាច់នាំយកបទដ្ឋានរបស់អ្នកដទៃមកប្រៀបធៀបជាមួយក្រុមគ្រួសាររបស់ពួកគេទេ។”៕

ចុះលោកអ្នកវិញ តើគិតយ៉ាងដូចម្ដេចដែរ?
ប្រភព៖ sakkarach

Leave a Reply

Your email address will not be published.