ស្រៀវណាស់!!! ស្តេចពស់វែក ធំជាងគេលើលោកដែលមានទំហំចង់ប៉ុនខ្លួនមនុស្សទៅហើយ

រូបថតជាច្រើនសន្លឹករបស់បុរសម្នាក់កាន់ពស់វែកមួយក្បាលដែលមានទំធំហួសថ្លែងកំពុងតែល្បីក្នុងបណ្ដាញសង្គមនិងមានអ្នកចែលរំលែករហូតដល់ជិត២មុឺនដង។

បុរសម្នាក់ដែលមានឈ្មោះថា Made Dwi Sudarmawan បានចែករំលែករូបភាពរបស់គាត់ជាមួយនិងសត្វពស់វែកមួយក្បាលដែលមានប្រវែងជិត៥ម់ែត្រធ្វើឲ្យមនុស្សម្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

តាមប្រភពព័ត៏មានបានឲ្យដឹងថាពស់នេះមានឈ្មោះថា Ophiophagus hannah ដែលស្ថិតក្នុងអំបូរពស់វែកកម្រមួយដែលមានតំហំធំជាងគេលើលោកហើយប្រវែងរបស់វាអាចចាប់ពី ៤ទៅដល់ ៦ម៉ែត្រឯណោះហើយវាត្រូវបានគេរកឃើញនៅក្នុងកណ្ដាលទីក្រុងជ្វា ខេត្តជ្វា ប្រទេសឥណ្ឌូនេស៊ី។

ក្រោយពីរូបភាពត្រូវបានចែករំលែកតៗគ្នាមានអ្នកនិយមលេងបណ្ដាញមួយចំនួនបានសរសើរនៅភាពក្លាហានដែលលោក Made Dwi Sudarmawan ហ៊ានកាន់ពស់វែកធំបែបនេះ។ តែមតិមួយចំនួនក៏បានស្ដីបន្ទោសថាលោកបានយកអាយុជីវិតរបស់មកលេងសើច៕

Leave a Reply

Your email address will not be published.