ពិតជាមិនសរសើរមិនបានមែន!!! អាយុត្រឹមតែ២៣ឆ្នាំសោះ ខំប្រឹងរកស៊ី ដោយកំលាំងញេីសឈាម រហូតសម្រេចបំណងប្រាថ្នា…(មានវីដេអូ)

កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ ស្ត្រីវ័យក្មេង ស្រស់ស្អាតម្នាក់ អាយុត្រឹមតែ ២៣ ឆ្នាំ ដែលជារកស៊ីលក់ផលិតផលតាមហ្វេសប៊ុក មានឈ្មោះ Chamroeun Phannay បានបង្ហាញពីភាពជោគជ័យដ៏ធំរបស់ខ្លួន ខំប្រឹងរកស៊ី ដោយកំលាំងញេីសឈាម រហូតសម្រេចបំណងប្រាថ្នា ទិញ Lexus LX570 KURU Black Edition S ។

ស្ត្រីដ៏ស្រស់ស្អាតរូបនេះ បានបញ្ជាក់បន្ថែម នៅក្នុងហ្វេសប៊ុករបស់ខ្លួនថា “នេះជាកាដូសំរាប់ខ្លួនឯងឆ្នាំនេះ ជាការដាក់គោលដៅជីវិតខ្លួនឯងឆ្នាំនេះ គឺបានសំរេចហើយ ទីមួយគឺចង់បានកូននៅក្នុងឆ្នាំនេះ ជាក្តីបំណង់ប្រាថ្នាដ៏ធំរបស់ម៉ាក់ ដែលបានទទួលបានកូនប្រុសក្នុងឆ្នាំនេះ ហើយបំណង់ប្រាថ្នារបស់ម៉ាក់ៗទីពីរនោះរាងធំតិចហើយ គឺ

អាខ្មៅ Lexus LX570 KURU Black Edition S ហើយក៏ទទួលបានសំរេចដែរ វាមិនច្រើនទេត្រឹម230000$តែសំរាប់ខ្ញុំវាច្រើនណាស់ ពីព្រោះលុយដែលបានមកមួយកាក់មួយសេន សុទ្ធតែជាកំលាំងញេីសឈាម ដោយមិនបានសុំលុយគ្រួសារ ចង់បានអីត្រូវធ្វេីដោយខ្លួនឯង ហេីយក៏អរគុណខ្លួនឯងដែលបានសំរេចបំណងប្រាថ្នាធំៗ2ក្នុងឆ្នាំនេះ”៕

Leave a Reply

Your email address will not be published.