ខ្លាំងមែន!!! វ័យត្រឹម៨ឆ្នាំសោះ មានសមត្ថភាពទាយយ៉ាងពិសេស ដោយគ្រាន់តែប្រើត្រចៀកស្តាប់ និងដៃស្ទាប

សិង្ហបុរី៖ កុមារីវៃឆ្លាតអាយុទើប៨ឆ្នាំសោះ មានដុងខាងសមត្ថភាពខួរក្បាលដ៏អស្ចារ្យពីធម្មជាតិ អាចទស្សន៍ទាយដឹងពណ៌សន្លឹកបៀរទាំងបិទភ្នែក តាមរយៈការស្តាប់ និងយកដៃស្ទាប។​

កុមារីរូបនេះមានសមត្ថភាពខួរក្បាលពិសេសអាចទស្សន៍ទាយនូវអ្វីដែលមិនបានឃើញនឹងភ្នែកបានយ៉ាងត្រឹមត្រូវ។ នាងក៏ត្រូវបានឪពុកម្តាយបញ្ចូនឲ្យទៅសិក្សាបន្ថែមនៅថ្នាក់អភិវឌ្ឍសមត្ថភាពខួរក្បាលផងដែរ ដោយគិតមកទល់ពេលនេះរយៈពេល២ខែមកហើយ ព្រោះចង់ឲ្យនាងកាន់តែរីកចម្រើនលើជំនាញនេះ។

ស្រ្តីជាម្តាយវ័យ៤៩ឆ្នាំ អ្នកស្រី Tan បានថ្លែងថា កូនស្រីអ្នកស្រីមិនមែនកើតមក មានទេពកោសល្យអស្ចារ្យបែបនេះពីកំណើតទេ តែដោយសារការស្រលាញ់ និងចូលចិត្ត ទើបកូនស្រីអ្នកស្រី តែងតែព្យាយាមអនុវត្តន៍សមត្ថភាពខួរក្បាល និងអារម្មណ៍ដោយខ្លួននាង។

អ្នកស្រីបន្តថា ពេលកូនស្រីធំពេញវ័យត្រូវចូលរៀន អ្នកស្រីមានគម្រោងពីដំបូងមកថានឹង បញ្ចូននាងទៅរៀនថ្នាក់ភាសាចិនកុកងឺដូចក្មេងៗឯទៀតតែប៉ុណ្ណោះ។ ប៉ុន្តែដោយសង្កេតឃើញថានាងមានសមត្ថភាពខួរពិសេសបែបនេះ ទើបអ្នកស្រីនិងគ្រួសារ សម្រេចចិត្តបញ្ចូននាងទៅសិក្សាថ្នាក់អភិវឌ្ឍសមត្ថភាពខួរក្បាលវិញ។

ពេលចូលសិក្សាដំបូងមានរយៈពេល ៦ម៉ោង ដោយតម្រូវរៀន ២មេរៀនប៉ុណ្ណោះ។ ប៉ុន្តែក្រោយៗមក កាត់មកនៅសល់ ៣ម៉ោងវិញ។ ដោយសារនេះមិនមែនជាថ្នាក់រៀនធម្មតា ទើបការបង់ថ្លៃត្រូវចំណាយខ្ពស់ ប្រហែល ៥៨៧ដុល្លារអារមេរិក សម្រាប់មួយកម្មវិធីសិក្សា ខ្ពស់ជាងប្រាក់ខែដែលគ្រួសារអ្នកស្រីរកបានក្នុងមួយខែៗទៅទៀត។

កុមារី Lim ត្រូវបានគេរាយការណ៍ថា ក្រោយឆ្លងកាត់វគ្គសិក្សាមក ឃើញថាមានសមត្ថភាពខួរក្បាលខ្លាំងជាងមុន រហូតដល់អាចទស្សន៍ទាយសន្លឹកបៀរ បានថាជាពណ៌អ្វី និងជាសន្លឹកអ្វីបានយ៉ាងត្រឹមត្រូវ ដោយគ្រាន់តែបិទភ្នែក រួចយកដៃស្ទាបអង្អែល និងផ្ទាត់សន្លឹកបៀរដើម្បីស្តាប់សូរតែប៉ុណ្ណោះ។ លើសពីនេះកុមារីវៃឆ្លាតរូបនេះ ថែមទាំងអាចលេងអុកបុរាណចិន ទាំងបិទភ្នែកបានថែមទៀតផង។

កុមារី Lim ត្រូវបានគេដឹងថា ជាក្មេងស្រីដែលខ្លាំងជាងគេបង្អស់ ក្នុងចំណោមកូនសិស្សទាំង៦នាក់ផ្សេងទៀត ដែលបានរៀនជំនាញមួយនេះដូចនាង។ ចំណែកបងប្អូនប្រុសរបស់នាងម្នាក់ ដែលរៀនជំនាញនេះជាមួយនាងដែរ ក៏មិនអាចយកឈ្នះ រូបនាងបានដែរ ពោលគឺសមត្ថភាពរបស់គេនៅមានកម្រិត។

ដោយសារភាពវៃឆ្លាត គួបផ្សំនឹងការមានដុងពីធម្មជាតិផងនោះ កុមារី Lim ត្រូវបានខាងសាលារៀបចំបញ្ជូនទៅប្រកួតប្រជែងនៅប្រទេសម៉ាឡេស៊ី ជាមួយជើងខ្លាំងដទៃទៀត ហើយទីបំផុតនាងពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលអាចយកឈ្នះគេ ទទួលបាននូវវិញ្ញបនប័ត្រសរសើរ ត្រឡប់មកផ្ទះវិញជូនគ្រួសាររបស់នាង៕

ប្រភពពី khmerload

Leave a Reply

Your email address will not be published.