រោមភ្នែកបានវែងជាងគេបង្អស់ បំបែកឯតទគ្គកម្មពិភពលោក!!!

ចិន៖ ស្រ្តីជនជាតិចិនម្នាក់ ដែលមានរោមភ្នែកប្រវែងជាង១២សង់ទីម៉ែត្រ វែងជាងគេបង្អស់ ទីបំផុតបានជាប់ឈ្មោះក្នុងកំណត់ត្រាពិភពលោក។បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា អ្នកស្រី You Jianzia រស់នៅខេត្ត Jiangsu ភាគខាងកើតប្រទេសចិន

គឺជាបេក្ខភាពចុងក្រោយគេបង្អស់ម្នាក់ ដែលត្រូវបានប្រកាសកំណត់ឲ្យជាប់ឈ្មោះ ក្នុងសៀវភៅកំណត់ត្រាពិភពលោក «Guinness World Record» ប្រចាំឆ្នាំកន្លងទៅនេះ ដែលរូបគាត់អាចរក្សារោមភ្នែកបានប្រវែង វែងជាងគេបំផុតលើលោក ១២,៤សង់ទីម៉ែត្រ។

ជាមួយគ្នានេះដែរ បើតាមការឲ្យដឹងពីសំណាក់អ្នកស្រី You Jianzia និយាយថា អ្នកស្រីខ្លួនឯងផ្ទាល់ក៏មានការភ្ញាក់ផ្អើល និងកត់សម្គាល់ឃើញថា នាកំឡុងឆ្នាំ២០១៣ រោមភ្នែករបស់ស្រីស្រាប់តែ ដុះលូតលាស់វែងទៅៗ តាមបែបធម្មជាតិខុសពីប្រក្រតី រហូតធ្លាក់ដល់ថ្ពាល់ ដោយមិនមានការប្រើប្រាស់ថ្នាំលាប ឬបណ្តុះអ្វីឡើយ។

ទើបចាប់តាំងពីពេលនោះមក អ្នកស្រីក៏ព្យាយាមរក្សាវាទុក មិនកាត់ចោលរហូតមកទល់ពេលនេះ ទទួលបានកំណត់ត្រាឯតទគ្គកម្មពិភពលោកតែម្តង ដែលជារឿងនឹកស្មានមិនដល់មួយ ព្រោះអ្នកស្រីមិនធ្លាប់នឹកស្រមៃពីមុនមកឡើយ៕

Leave a Reply

Your email address will not be published.