កម្របានឃើញណាស់!!! ទេពកោសល្យឆ្លាក់លើគ្រាប់ផ្លែប៊ឺរ យ៉ាងល្អប្រណិត

អៀរឡង់៖ ពិតជាមានទេពកោសល្យមែន សិល្បករមួយរូប អាចផ្លាស់ប្តូរគ្រាប់ផ្លែប៊ឺរ ទៅជារូបចម្លាក់ដ៏ស្រស់ស្អាតបាន។មនុស្សភាគច្រើនតែងតែនិយាយថា សំរាមរបស់មនុស្សម្នាក់ គឺជាកំណប់ទ្រព្យរបស់មនុស្សម្នាក់ផ្សេងទៀត។ ដូចគ្នានេះដែរ សិល្បករជនជាតិអៀរឡង់មួយរូប ដែលមានឈ្មោះថា Jan Campbell បានយកគ្រាប់ផ្លែប៊ឺរ ជាប្រភពចំបងដើម្បីបង្ហាញស្នាដៃចម្លាក់ ដែលពោរពេញដោយទេពកោសល្យរបស់នាង។

ចំនុចដំបូងនៃការបង្កើតចម្លាក់ប្រភេទនេះឡើង គឺនៅក្នុងអំឡុងឆ្នាំ ២០១៤ នៅពេលដែលសិល្បកររូបនេះ កំពុងទទួលទានអាហារថ្ងៃត្រង់ ហើយនាងក៏បានចាប់អារម្មណ៍ទៅលើភាពស្រស់ស្អាតរបស់គ្រាប់ផ្លែប៊ឺរដ៏ធំមួយ។ បន្ទាប់មកនាងក៏បានឆ្កឹះគ្រាប់ដ៏ធំនោះចេញពីសាច់របស់វា ហើយនាងក៏បានរក្សាគ្រាប់នោះទុក។ រំលងបានមួយសប្តាហ៍ នាងក៏បានចាប់អារម្មណ៍ឃើញថាគ្រាប់ផ្លែប៊ឺនោះ បែរជារបកសំបក ហើយអាចចុច និងឆូតបានទៀតផង។​ ចាប់ពីពេលនោះមក នាងក៏មានគំនិតយកវាមកឆ្លាក់ចេញជារូបភាពផ្សេងៗតែម្តង។

Jan បានចាប់ផ្តើមឆ្លាក់គ្រាប់ផ្លែប៊ឺរនេះ ពីការធ្វើឲ្យវាមានស្នាមឆូតតូចៗតាមបែបសិល្បៈ រហូតចេញជារូបអ្នកតាព្រៃឈើ និងទេវតាជាដើម។យោងទៅតាមគេហទំព័រផ្ទាល់ខ្លួនរបស់នាង ឲ្យដឹងថា ការឆ្លាក់ជាវិធីមួយយ៉ាងសំខាន់ សម្រាប់ការផ្សាភ្ជាប់ទំនាក់ទំនង ជាមួយមនុស្សសម័យដើម៕

ប្រភពពី khmerload

Leave a Reply

Your email address will not be published.