វិធីធ្វើមាន់បំពងបែបកូរ៉េ ស្រួយឆ្ងាញ់!

គ្រឿងផ្សំ៖ សាច់មាន់(ស្លាប ភ្លៅ) ១២ដុំ,ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ,អំបិល កន្លះស្លាបព្រាកាហ្វេ,ម្សៅពោត(អាចរកទិញបាន) កន្លះកូនចានចង្កឹះ, ម្សៅបំពង កន្លះកូនចានចង្កឹះ។

គ្រឿងផ្សំទឹកជ្រលក់៖ ទឹកម្ទេស ១ស្លាបព្រាបាយ,ម្សៅម្ទេស ១ស្លាបព្រាបាយ,ស្ករស ២ស្លាបព្រាបាយកន្លះ,ទឹកស៊ីអុីវ ១ស្លាបព្រាបាយកន្លះ,ម្សៅពោត ២ស្លាបព្រាកាហ្វេ,ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ,អំបិល កន្លះស្លាបព្រាកាហ្វេ,ខ្ទឹមសចិញ្រ្ចាំ ៤កំពឹស,ខ្ញីចិញ្រ្ចាំ ១ស្លាបព្រាកាហ្វេ,ខ្ទឹមបារាំងចិញ្រ្ចាំ ពាក់កណ្តាលផ្លែតូច,ល្ងស។

វិធីធ្វើ៖
១.យកមាន់ដាក់ប្រឡាក់ជាមួយម្រេចម៉ត់ និងអំបិលចូលគ្នាឲ្យសព្វ រួចទុកចោលរយៈពេល ៣០នាទី(ដើម្បីឲ្យចូលជាតិល្អ)

២.លាយម្សៅពោត និងម្សៅបំពងចូលគ្នា រួចយកមាន់ដែលប្រឡាក់ហើយមកប្រឡាក់ជាមួយម្ស៉ៅឲ្យសព្វ រួចយកទៅបំពងឲ្យក្រៀមល្មម ឆ្អិនហើយស្រង់ទុកមួយអន្លើ។

៣.ធ្វើទឹកជ្រលក់ ដាំខ្ទះដាក់ទឹកម្ទេស ម្សៅម្ទេស ស្ករស ទឹកស៊ីអុីវ ម្សៅពោត ម្រេចម៉ត់ និងអំបិលចូលកូរចូលគ្នាឲ្យសព្វ រួចដាក់ខ្ទឹមចិញ្រ្ចាំ ខ្ញីចិញ្រ្ចាំ និងខ្ទឹមបារាំងចិញ្រ្ចាំចូលច្របល់ចូលគ្នាឲ្យសព្វទុកមួយរំពុះ

៤.រួចរាល់អស់ហើយយកទឹកជ្រលក់ដាក់ចាន(ចាក់ច្រោះសិនក៏បានកុំឲ្យដោយកាក) ហើយយកមាន់ដែលបំពងហើយដាក់ចូល ច្របល់ចូលគ្នាឲ្យសព្វ រួចដួសដាក់ចាន ហើយរោយល្ងសពីលើជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។
ប្រភពពី លោកពូ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published.