គូរស្វាមីភរិយាពិត មិនគិតពីរូបសម្បត្តិ ពេលនេះ ពួកគេមានកូនស្រីស្រស់ស្អាតម្នាក់ហើយ!!!

នារីវ័យក្មេង ជាភរិយា បានបង្ហោះរូបថតប៉ុន្មានសន្លឹក ចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីសុភមង្គល និងសេចក្តីសុខ យ៉ាងពេញលេញ នៅពេល មានកូនស្រីជាទីស្រលាញ់ បានដើរចូលក្នុងឆាកជីវិតរបស់ពួកគេ។

អ្វីដែលមិននឹកស្មាន រូបថតទាំងនោះ ត្រូវបានល្បីខ្លាំង មានគេចុចLike និងShare យ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រោះពួកគេ ស្ទើរតែមិនជឿនឹងភ្នែករបស់ខ្លួនថា សម័យនេះ ពិតជាមានស្នេហាពិតមែន ដែលមិនប្រកាន់ពីរូបសម្បត្តិ ព្រោះថា បើក្រឡេកមើល រូបសម្រស់ខាងស្រី ពិតជាសស្រស់ស្អាត ដូចទេពអប្សរ។

ជាពិសេស ក៏មានអ្នកខ្លះ បានសម្តែងភាពរីករាយ ទៅកាន់អ្នកទាំងពីរ ដែលអាចដឹកដៃ សាងអនាគតជាមួយគ្នា ដោយមិនខ្វល់ពីសម្តីរបស់អ្នកដទៃ មើលមកកាន់ពួកគេ ហើយក៏មានខ្លះទៀត បានជូនពរឲ្យពួកគេ ស្រលាញ់គ្នាដល់ចាស់កោងខ្នងផងដែរ។

ឃើញអត់ ស្នេហាពិត ដែលមិនគិតពីវណ្ណៈ រូបសម្រស់ ទ្រព្យសម្បត្តិ ពិតជាមានមែននៅលើលោកនេះ ដែលមិនមែន មានតែក្នុងរឿងនោះទេ៕

ប្រភពពី khmerload

Leave a Reply

Your email address will not be published.