វាសនាបានប្រែភ្លាម!!! ក្រោយរៀបការជាមួយពេទ្យធ្មេញ
បរទេស៖ នារីម្នាក់ឈ្មោះថា Jaqueline Alarcão ជាតារានៅក្នុងបណ្តាញសង្គម Tiktok ដែលមានធ្មេញរត់មិនត្រង់ជួរនឹង ដុះចេញក្រៅមាត់ បាននិយាយពីវាសនានាងមុនរៀបការនិង ក្រោយពីបានរៀបការជាមួយ គ្រូពេទ្យធ្មេញម្នាក់។
ដោយឡែក ជោគវាសនារបស់នាង បានកែប្រែស្ទើរតែទាំងស្រុង ដោយកន្លងមក គ្មាននរណាម្នាក់ចង់រាប់អាននាងឡើងដោយសារធ្មេញ របស់នាងដុះចេញក្រៅមាត់និង មានលក្ខណៈវៀចផងដែរ ធ្វើឲ្យមនុស្សជាច្រើន បានសម្តែងការខ្ពើមរអើមជាមួយនាងផងដែរ។
ក្រោយពីបានឃើញដូច្នេះ ភ្លាមមកធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញ Tiktok បានកោតសរសើរJaqueline Alarcãoដែលមានសំណាងបាន ប្តីដែលមានជំនាញខាងវិជ្ជសាស្ត្រ បានដុះខាត់ប៉ូលាធ្មេញនាង ឲ្យបានស្អាតដូចដើមវិញផងដែរ៕
ប្រភពពី khmerload