ពិតជាស្រដៀងមែន!!! កូនខ្មែរម្នាក់នេះ មុខស្រដៀង ROSÉ សមាជិក BlackPink

ភ្នំពេញ៖​ មានការភ្ញាក់ផ្អើលមួយ ក្នុងគណនី Konggie TaTa នៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក បានធ្វើឲ្យអ្នកគាំទ្រវិស័យ Kpop បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងមុខមាត់ស្រដៀងរបស់នាង ទៅនឹងសមាជិកចម្រៀងនាំមុខ នៅក្នុងក្រុមBlackPink នាង ROSÉ។

យោងតាមរូបសន្លឹក ដែលក្មេងស្រីមួយរូបនេះ បានបង្ហោះជាហូរហែរ មិនត្រឹមតែមានសម្រស់ស្រស់ស្អាតនោះទេ ប៉ុន្តែទម្រង់មុខ​ ភ្នែក មាត់ និងការផាត់មុខ របស់នាង ជាពិសេសនោះ​ នៅពេលនាងសើច អាចនិយាយបានថា នាងស្ទើរតែដូច សមាជិកតារាចម្រៀងស្រីក្នុងក្រុម BlackPink ទៅហើយ។

យ៉ាងណាមិញ ក៏មានមហាជន និងអ្នកគាំទ្រ BlackPink បានចូល បញ្ចេញមតិក្នុងរូបភាពរបស់នាង ជាពិសេសនោះ បានទទួលការកោតសរសើររាប់មិនអស់ ពីថ្វីដៃក្នុងការ ផាត់មុខរបស់នាង បែបរសនិយម Kpop ធ្វើឲ្យក្មេងស្រីកាន់តែដូច ROSÉ ថែមមួយកម្រិតទៀត។ តែទោះជាយ៉ាងណាក្តី ក៏មានបណ្តាមហាជនមួយចំនួន ក៏បានថាមិនសូវដូចប៉ុន្មាននោះទេ៕

ប្រភពពី khmerload

Leave a Reply

Your email address will not be published.