ភ្ញាក់ផ្អើលខ្លាំង! តាមពិតកាហ្វេដែលថ្លៃជាងគេលើលោក ផលិតចេញពីលាមកសត្វសំពោចសោះ

កាហ្វេ Kopi luwak ឬ​គេ​ហៅថា កាហ្វេ​អាចម៍សត្វ​សំពោច គឺជា​កាហ្វេ​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេបំផុត​លើ​លោក ហើយ​អ្វីដែលជាកត្តា​សំខាន់​នៃ​តម្លៃ​ខ្ពស់​របស់កាហ្វេនេះ គឺ​ដោយសារ​វិធីសាស្ត្រ​នៃ​ការផលិត រសជាតិ និងបរិមាណ។

បានជា​គេ​ហៅ​ឈ្មោះ​​កាហ្វេ Kopi luwak ថា​ជា​កាហ្វេអាចម៍សត្វ​សំពោច ក៏ព្រោះ​តែកាហ្វេ​នេះ ត្រូវបាន​គេ​បំ​លែងចេញពី​អាចម៍​របស់​សត្វសំពោច ដែលពួក​វា​បានដើរ​ស៊ី​គ្រាប់​កាហ្វេ​ជា​អាហារ ហើយ​នៅពេលដែល​ពួកវា​ជុះអាចម៍ចេញមកវិញ​ យើងក៏​រើស​អាចម៍​របស់​វា​មក​ទុក និង ​ផលិត​ទៅជា​កាហ្វេ​ដ៏​មាន​រស់ជាតិ​ឆ្ងាញ់​ពិសារ ។​

ប្រភព​សំខាន់​នៃ​កាហ្វេ Kopi luwak នេះ គឺ​នៅ​កោះស៊ូ​ម៉ា​ត្រា កោះ​ជ្វា កោះ​បាលី និង ​កោះ​ស៊ូ​ឡា​វ៉េ​ស៊ី ប្រទេស​ឥណ្ឌូនេស៊ី ហើយ​ផលិតផល​សម្រេច​របស់​វា​ ត្រូវបាន​គេ​លក់​ក្នុងតម្លៃ​ចាប់ពី ៧០០​ដុល្លារ ឬ​លើស​នេះ ក្នុង​១​គីឡូក្រាម ហើយជា​មធ្យម​គេ​ផលិត​កាហ្វេ Kopi luwak បានតែ ២៥០​គីឡូក្រាម ទៅ ៥០០​គីឡូក្រាម​ប៉ុណ្ណោះ ​ក្នុង១​ឆ្នាំ ដូច្នេះហើយទើប​វា​មានតម្លៃ​ថ្លៃយ៉ាងដូច្នេះ ៕

ប្រភព៖ sakkarach

Leave a Reply

Your email address will not be published.