ពិតជាអាណិតណាស់!! ក្មេងស្រីអាយុ៤ឆ្នាំ មានដង្កូវ ៨០ក្បាលក្នុងត្រចៀក

ឥណ្ឌា៖ វាគឺជារឿងដ៏ព្រឺក្បាល នៅពេលដែលយើងបានឃើញក្មេងស្រីអាយុ ៤ឆ្នាំម្នាក់ មានដង្កូវជាច្រើន ពេញនៅក្នុងត្រចៀករបស់នាង ហើយចាប់ផ្តើមទទួលរងការឈឺចាប់ និងរមាស់ពេញនៅក្នុងត្រចៀក។ក្មេងស្រី Radhika Mandloi អាយុ៤ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យ យកដង្កូវចំនួន៨០ក្បាល ចេញពីត្រចៀកខាងឆ្វេងរបស់នាង បន្ទាប់ពីរងការឈឺចាប់ពីសត្វដង្កូវទាំងនោះ អស់រយៈពេលជាង១សប្តាហ៍។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រី Radhika Mandloi រស់នៅក្នុងភូមិតូចមួយក្នុងក្រុង Dhar រដ្ឋធានី Madhya Pradesh ភាគកណ្តាលប្រទេសឥណ្ឌា បានចាប់ផ្តើមទទួលរងការឈឺចាប់ជាខ្លាំង និងរមាស់នៅក្នុងត្រចៀកខាងឆ្វេងរបស់នាង កាលពីសប្តាហ៍មុន ដោយឪពុកម្តាយរបស់នាង បានគិតថា វាគ្រាន់តែជាប្រតិកម្មធម្មតាប៉ុណ្ណោះ។

ឪពុកម្តាយក្មេងស្រីតូចនេះ បាននាំនាងទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីកូនស្រីយំមិនព្រមឈប់ទាល់តែសោះ ហើយក្រុមគ្រូពេទ្យក៏បានធ្វើការត្រួតពិនិត្យទៅលើត្រចៀករបស់នាង។ ពួកគេមានការភ្ញាក់ផ្អើលជាខ្លាំង ដោយបានឃើញដង្កូវតូចៗ ញាស់ចេញពីពងរុយ Genus Chrysomya ជាច្រើននៅក្នុងត្រចៀករបស់នាង។

លោកវេជ្ជបណ្ឌិត Raj Kumar Mundra ប្រធានផ្នែកព្យាបាលត្រចៀក ច្រមុះ នៅមន្ទីរពេទ្យ My Hosptal បាននិយាយថា លោកមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលឃើញពងរុយជាច្រើននៅក្នុងត្រចៀក ហើយវាកើតឡើយដោយសារតែក្លឹនមិនល្អ និងការគ្មានអនាម័យ។

ក្រុមគ្រូពេទ្យបានចំណាយពេលជាង៩០នាទី ដើម្បីយកដង្កូវជាង៨០ក្បាលនោះចេញ ហើយក្មេងស្រីរូបនេះ ត្រូវការយកចិត្តទុកដាក់ក្នុងការព្យាបាលជាពិសេស និងប្រុងប្រយ័ត្នបំផុត ដោយសារឆ្អឹង

និងសាច់របស់នាងត្រូវដង្កូវស៊ីជាច្រើន តែសំណាងល្អដែលដង្កូវមិនបានចូលដល់ក្នុងខួរក្បាល។គ្រូពេទ្យបានធ្វើការស្តីបន្ទោសចំពោះបញ្ហានេះ ទៅលើឪពុកម្តាយ ដែលមានការធ្វេសប្រហែស មិនបានយកចិត្តទុកដាក់លើកូនស្រី ដោយទុកឲ្យស្ថានភាពជំងឺនៅយូរ មិនព្រមយកមកពេទ្យពិនិត្យឲ្យបានទាន់ពេលវេលា៕

ប្រភព : Mirror

Leave a Reply

Your email address will not be published.