សូមចូលរួមរំលែកទុក្ខផង! សាស្ត្រាចារ្យ ទិត សែន ផ្នែកល្ខោនខោលទទួលមរណភាពហើយ

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ទិត សែន ដែលជាគ្រូបង្រៀននៅវិចិត្សិល្បៈរ ផ្នែកនីតិសាស្ត្រ ជំនាញខាងល្ខោនខោល ឯកទេស យក្ស និង ស្វា។ ដោយលោកគ្រូមានស្នាដៃជាច្រើន ដែលធ្វើឲ្យប្រជានទាំងមូលកោតសរសើរពីស្នាដៃ ជាពិសេសលោក បានបង្ហាញស្នាដៃរបស់ខ្លួន ទាំងក្នុង​ និង ក្រៅប្រទេស ឲ្យភិភពលោកបានស្គាល់អំពីល្ខោនខោលមួយនេះ។

យ៉ាងណាមិញ បើគិតជារយះពេល ដែល សាស្ត្រាចារ្យ ទិត សែន ជួយបង្ហាត់បង្រៀនដល់ក្មេងៗជំនាន់ក្រោយមកទល់បច្ចុប្បន្ន មានរយះពេលជិត ៤០ហើយ។ ហើយលោកគ្រូ ទិត សែន ក៏តស៊ូ និង ចំណាយពេលវេលាអស់ជាច្រើនឆ្នាំ ក្នុងការអភិរក្សវិស័យសិល្បៈបុរាណ ផ្នែកល្ខោនខោលមួយនេះ។

ក្នុងនោះដែរ ប៉ុន្មានខែមុននេះ រូបលោកបានធ្លាក់ខ្លួនឈឺជាទម្ងន់ ហើយមិនមានកម្លាំងកំហែងអ្វីឡើយ បានតែសម្រាកលើគ្រែប៉ុណ្ណោះ។ តែបន្ទាប់ពីធ្លាក់ខ្លួនឈឺជាច្រើនខែមកនេះ ស្រាប់តែកាលពីម្សិលមិញនេះ លោកគ្រូផ្នែកល្ខោនខោលត្រូវបានទទួលមរណភាពហើយ ចំណែកសព្វនឹងត្រូវតម្កល់នៅវត្តទឹកថ្លៃផងដែរ។

ក្រោយបានដឹង ដំណឹងដ៏ក្រៀមក្រំមួយនេះ មានអ្នកលេងបណ្ដាញសង្គម និង កូនសិស្សលោកផ្ទាល់ ពិតជាសោកស្ដាយ ដែលបានបាត់បង់ធនធានមនុស្ស មានសមត្ថភាពដូច លោកគ្រូ ទិត សែន បែបនេះ៕

ប្រភពពី khmerload

Leave a Reply

Your email address will not be published.