រមណីដ្ឋានធម្មជាតិ “ផ្ទះស្នាក់បៃតង” កំពុងធ្វើឲ្យគ្រប់គ្នាជាប់ចិត្ត ជ្រួលជ្រើមចង់ទៅលេង!

គេប្រទះឃើញ ហ្វេសប៊ុកផេកឈ្មោះ “ទៅលេងបន្ទាយស្រី” បានបង្ហាញមរណីដ្ឋាន ធម្មជាតិ កែច្នៃមួយកន្លែង ឈ្មោះ “ផ្ទះស្នាក់បៃតង” ហើយក៏បានធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ និងមានបំណងចង់ទៅ ឲ្យទាល់តែបាន។

ហ្វេសប៊ុកខាងលើបានបញ្ជាក់បន្ថែមថា “រមណីយដ្ឋានធម្មជាតិ កែច្នៃមួយកន្លែង ដែលមានទីតាំងស្ថិតនៅ ភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

ធ្វើដំណើរចំងាយប្រមាណជា 38Km ពីក្រុងសៀមរាប យើងអាចធ្វើដំណើរកាត់តាម ភូមិព្រះដាក់ ជាទីកន្លែងដែលមាននំបញ្ចុកឈ្ងុយឆ្ងាញ់ពិសារ ( ធ្លាប់សាកហើយឬនៅ? ) ហើយត្រូវបន្តដំនើរឆ្ពោះទៅ ទីតាំងគោលគឺ រង្វង់មូលភ្នំគូលែន ស្រុកបន្ទាយស្រី បន្ទាប់មកក៏បន្តដំណើរទៀតទៅកាន់វត្តស្រះដូនរីក ដែលមានស្រះទឹក និងទេសភាពស្រស់ស្អាតផងដែរ ។

នៅចំងាយប្រមាណជា100m ខាងមុខរបងវត្តយើងហ្នឹង នឹងមកដល់ទីរមណីយដ្ឋាន ផ្ទះស្នាក់បៃតង ។

ផ្ទះស្នាក់បៃតង បានរួមចំណែកដើម្បីបង្កើតនូវភាពរីករាយ និងស្នាមញញឹម ជាមួយក្រុមគ្រួសារ មិត្តភក្តិ បងប្អូន ផងដែរ។ ប្លែកអារម្មណ៏ ស្តាប់សំលេងទឹកហូរ ពោរពេញទៅដោយ ដើមឈើត្រជាក់ត្រជុំ កម្សាន្តសប្បាយក្នុងការជិះទូក ស្ទូចត្រី ហែលទឹក គេងអង្រឹង នៅលើផ្ទៃទឹក បោះតង់ ក្នុងនោះផងដែរ ក៏មានការបង្ហាញ របាំពីសំណាក់ក្មេងៗ ដែលនៅក្នុងភូមិ នៅពេលរាត្រីបោះតង់ ជាមួយនឹងតន្ត្រីដ៏ពីរោះ ព្រមទាំងអាហារឆ្ងាញ់ៗ។

Leave a Reply

Your email address will not be published.