រូបមន្តធម្មជាតិពិសេស!!! ជួយព្យាបាលបំពង់កស្ងួត

ជ្រើសរើសវិធីមួយណាក៏បាន។ រូបមន្តធម្មជាតិពិសេស ៥យ៉ាង ជួយព្យាបាលបំពង់កស្ងួត។
១. ខ្ពុលមាត់ជាមួយនឹងទឹកអំបិល ៖ លាយទឹកក្ដៅឧណ្ហៗ ជាមួយនឹងអំបិលមួយស្លាបបាយ ខ្ពុល ៣ ទៅ ៥ ដងក្នុងមួយថ្ងៃ។
២. ពិសាទឹកឃ្មុំលាយជាមួយនឹងក្រូចឆ្មា ៖ លាយទឹកក្រូចឆ្មា ១ស្លាបព្រាកាហ្វេនិងទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេជាមួយនឹងទឹកក្ដៅឧណ្ហៗមួយពែង ពិសា ២ ដងក្នុងមួយថ្ងៃ។

៣. ពិសាទឹកខ្ញី។
៤. ទំពារខ្ទឹមស មួយកំពឹស ទុកចោលក្នុងមាត់រហូតដល់ចេញជាតិអន្ធិលៗ ហើយលេបជាតិអន្ធិលនោះ។

៥. ទឹកដោះគោរមៀត ៖ លាយម្សៅរមៀត ១ ស្លាបព្រាកាហ្វេជាមួយនឹងទឹកដោះគោឆៅក្ដៅឧណ្ហៗមួយកែវរៀងរាល់ព្រឹក៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ប្រភពពី លោកពូ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published.