ល្បីសុះសាយ ពេញអនឡាញ ដោយសារតែកែវភ្នែកធំៗ និងទម្រង់មុខដ៏ស្រស់សង្ហាររបស់ក្មេងប្រុសរូបនេះ!

ថៃ៖ ក្មេងប្រុសតូចម្នាក់ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម យល់ថា មានមុខស្រដៀងនឹង តារាសម្តែងប្រុសថៃ២នាក់ គឺលោកMario Muarer និង លោក Nickhun។យោងតាមគេហទំព័រថៃមួយ បានឲ្យដឹងថា រូបថតជាច្រើនសន្លឹក របស់ក្មេងប្រុសម្នាក់ ត្រូវបានល្បីសុះសាយ ពេញអនឡាញ ដោយសារតែកែវភ្នែកធំៗ និងទម្រង់មុខដ៏ស្រស់សង្ហាររបស់រូបគេ។

មិនតែប៉ុណ្ណោះ ក៏មានមនុស្សភាគច្រើន បានគិតថាដែរថា ក្មេងប្រុសរូបនេះ ស្រដៀងនឹងតារាប្រុសថៃ២នាក់ គឺលោកMario និង តារាប្រុសថៃកាត់ កូរ៉េ លោកNickhun ណាស់។ ហើយក្នុងនោះដែរ ពួកគេបានបញ្ចេញមតិថា កែវភ្នែករបស់រូបគេ គឺមើលយូរទៅៗ កាន់តែដូចលោកNickhun តែបើទម្រង់មុខ និងស្នាមញញឹមវិញ គឺដូចលោក Mario។

ដោយសារទម្រង់មុខដ៏គួរឲ្យស្រឡាញ់ របស់ក្មេងប្រុសរូបនេះហើយ បានធ្វើឲ្យរូបគេ ទទួលបានការងារសិល្បៈយ៉ាងច្រើនទាំងវ័យក្មេង ដូចជាថតសម្តែងរឿងភាគថៃ និងដើរម៉ូតជាដើម៕ចង់ដឹងថា ក្មេងប្រុសរូបសង្ហារនេះ មុខស្រដៀងនឹង Mario និងNickhun យ៉ាងណា តោះមើលរូបខាងក្រោមទាំងអស់គ្នា៖

ប្រភពពី khmerload

Leave a Reply

Your email address will not be published.