គួរឲ្យអាណិតណាស់! កូនឆ្កែអនាថា២ក្បាល ត្រូវម្ចាស់បោះបង់ចោល អង្គុយឱបគ្នាយ៉ាងស្ងៀមស្ងាត់

ចិន៖ ថ្មីៗនេះ រូបភាពជាច្រើនសន្លឹក នៃសុនកដ៏គួរឲ្យអាណិត​​ និងស្រឡាញ់២ក្បាល ជាសម្លាញ់នឹងគ្នា កំពុងតែល្បីរីកសុះសាយលើ បណ្តាញទំនាក់ទំនងសង្គមជាច្រើន ក្រោយពីសុនក​២ក្បាលនេះ ត្រូវបានម្ចាស់របស់វា បោះបង់ចោលតាមផ្លូវ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួចមកអង្គុយអោបគ្នាយ៉ាងស្អិត នៅក្នុងវត្តមួយ។តាមប្រភព កូនឆ្កែដ៏គួរឲ្យស្រញា់មួយគូនេះ ត្រូវបានដូនជីចិត្តធម៌ម្នាក់ ស្នាក់នៅវត្ដមួយកន្លែង ក្នុងប្រទេសចិន ទទួលយកមកចិញ្ចឹម ប៉ុន្តែជាអកុសល ដែលគេមិនស្គាល់ច្បាស់​ ពីទីតាំងវត្ដខាងលើនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ក្នុងនោះគេសង្កេតឃើញថា កូនឆ្កែសម្បុរត្នោត មាឌធំជាងគេ បានយកដៃទាំងពីរសងខាងរបស់វា អោបក្រសោបកូនឆ្កែសម្បុរខ្មៅ ដែលមាឌតូចជាងវា ហាក់បីដូចជាក្នុងន័យ ការពារមិត្តសម្លាញ់របស់វាយ៉ាងអីចឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលជាមួយគ្នានេះដែរ អ្នកនិយមលេងបណ្តាញសង្គម Weibo របស់ចិន ជាច្រើន បានសម្តែងពីការស្រលាញ់ចូលចិត្ត និងចង់យកសុនកទាំង២ក្បាលនោះ មកចិញ្ចឹមថែមទៀតផង ហើយក៏បានធ្វើការ រិះគន់យ៉ាងចាស់ដៃផងដែរ ទៅលើម្ចាស់របស់កូនឆ្កែ ទាំង២ក្បាលនេះ ដែលគ្មានចិត្តមេត្តា គ្មានចិត្តអាណិតស្រលាញ់ យកវាទៅបោះចោលនៅ តាមដងផ្លូវផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


អ្នកលេងបណ្តាញសង្គមម្នាក់ សរសេរថា៖ «មនុស្សអីក៏អាក្រក់ឃោរឃៅម៉្លេះ! បើដំបូងឡើយ មិនចេះមើលថែពួកវាចឹង មិនគួរណាទៅទិញ ពួកវាយកចិញ្ចឹមនោះទេ»«អូ៎! ពិតជាគួរឲ្យអាណិតណាស់! មើលទៅភ្នែករបស់ពួកវាចុះ ក៏ក្រៀមក្រំដែរ។ ពួកវាប្រហែលជារងការឈឺចាប់ នៅតាមផ្លូវច្រើនហើយ»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


«ខ្ញុំខ្លាចក្រែងតែ សត្វឆ្កែ២ក្បាលនេះ អាចនឹងត្រូវ ស្លាប់ដោយសារតែ អត់អីស៊ីនោះទេ ព្រោះយើងដឹងហើយថា ដូនជីមិនហូបសាច់នោះទេ។ ចឹងតើដូនជីនោះ ចិញ្ចឹម ឬផ្តល់ចំណីអាហារដល់ពួកវា ដោយរបៀបណាទៅ?
«ធម្មតាសត្វឆ្កែនៅក្នុងវត្តចឹង ដូច្នេះវាត្រូវតែអង្គុយ សម្មាធិឲ្យដូចដូនជីនោះ ចឹងហើយ» ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រភព : Shanghaiist
ប្រភពពី khmerload

Leave a Reply

Your email address will not be published.