គុណសម្បត្តិសំបកចេក ដែលអ្នកមិនធ្លាប់បានដឹង!!!

ផលប្រយោជន៍របស់សំបកចេក៖
ហេតុផលដែលលោកអ្នកមិនគួរបោះសំបកចេកចោលក្រោយពេលញ៉ាំរួច៖
1-ប្រើជាជីនៅពេលដំាដំណាំផ្សេងៗ៖យើងអាចដាក់ក្នុងរណ្តៅតែម្តងនៅពេលដែលយើងដាំដំណាំផ្សេងៗ។
2-ត្រាំទឹកធ្វើជាទឹកជីកំប៉ុស៖ យកសំបកចេកទុំដែលញ៉ាំរួចទៅត្រាំទឹកពីរយប់ពីរថ្ងៃក្នុងធុងមួយ រួចទឹកនោះស្រោចផ្កាឬដំណាំបន្លែបានយ៉ាងល្អ។

3-ជម្រុញការលូតលាស់របស់រុក្ខជាតិ
4-កែប្រែដីដែលមានជាតិអាស៊ីតឬជាតិ អោយទៅជាដីមានជីជាតិ
5-ធ្វើអោយផ្លែឈើមានសំបកក្រាស់និងស្វិតល្អ
6-ជួយធ្វើដំណាំឆាប់បានផ្កាផ្លែ៖ សាកល្បងកាត់សំបកចេកកប់ក្រោមគុម្ពផ្កាឬដំណាំ នោះដំណាំនឹងឆាប់បានផ្កានិងផ្លែ។

7-ដាក់ចូលជាមួយសំណល់ផ្សេងៗធ្វើជាជីកំប៉ុស
8-ក្លិនសំបកចេកទុំអាចទាក់ទាញមេអំបៅមកបានយ៉ាងច្រើន ដោយគ្រាន់តែដាក់ចោលមុខផ្ទះ។
9-ទឹកដែលត្រាំសំបកចេក យកមកដាក់ក្នុងថូផ្កាសំរាប់តាំង នោះផ្កានិងរុក្ខជាតិតូចៗពិតជាល្អលឿន។
10-យកមកលាយជាមួយដីសំរាប់ដាំផ្កាឬបន្លែមុខផ្ទះបាន និងអាចជួយកំចាត់សត្វល្អិតបាន។


សម្រួលអត្ថបទដោយ ៖ អ៊ាង សុផល្លែត
ប្រភពពី លោកពូ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published.