ស្នេហាផ្អែមល្ហែម រវាងគូស្នេហ៍មួយគូ មានកម្ពស់ទាបជាងគេក្នុងពិភពលោក កំពុងតែល្បីល្បាញ!

ប្រេស៊ីល៖ មនុស្សមួយចំនួនតែងតែស្រមៃចង់បាន មនុស្សដែលមានរូបរាងស្រស់សង្ហារ ខ្ពស់ស្រលះ សាកសមនឹងខ្លួន ដើម្បីធ្វើជាគូអនាគត។ ដោយឡែកក្រឡេក មកមើលគូស្នេហ៍មួយគូ ដែលមានកម្ពស់ទាបជាងគេក្នុងពិភពលោក សឹងមិនដល់មួយម៉ែត្រផង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅប្រទេសប្រេស៊ីលឯណោះវិញ កំពុងតែធ្វើឲ្យមជ្ឈដ្ឋានជាច្រើន មានភាពភ្ញាក់ផ្អើល និងចាប់អារម្មណ៍ ទាំងពាក្យច្រណែន ទាំងពាក្យកោតសរសើរ នូវក្តីស្នេហ៍របស់ពួកគេ ដោយមិនខ្វល់ពីរូបសម្បតិ្តខាងក្រៅ ឬពាក្យសម្តីតិះដៀលមិនល្អពីអ្នកនៅជុំវិញខ្លួនឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


យោងតាមប្រភព បានឲ្យដឹងថា គូស្នេហ៍មួយគូនេះ ជាអ្នកមកពីប្រទេសប្រស៊ីល និងមានកម្ពស់ទាបជាងគេបំផុតក្នុងពិភពលោក ដែលភាគីខាងប្រុសមានឈ្មោះថា លោក Paulo Gabriel da Silva Barros វ័យ៣០ឆ្នាំ កម្ពស់ ៣៤,៨អីុញ (ប្រហែលជា ០.៨៨ ម៉ែត្រ) ខណៈដែលគូស្នេហ៍របស់គាត់គឺនាង Katyucia Hoshino មានវ័យ២៦ឆ្នាំ កម្ពស់ ៣៥,២អីុញ (ប្រហែលជា ០.៨៩ ម៉ែត្រ) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


បើយោងតាមបរិបទវិជ្ជសាស្រ្ត ពួកគេទាំងពីរកើតជំងឺមួយប្រភេទ ហៅថា “Dwarfism” ដែលធ្វើឲ្យរូបរាងកាយមានសភាពខុសពីធម្មតា ឬកម្ពស់ទាប និងមានរូបរាងក្រិនតូច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពបន្ត ទាក់ទងនឹងរឿងរ៉ាវស្នេហាដ៏ស្អិតរមួត រវាងអ្នកទាំងពីរនេះដែរ ត្រូវបានបង្ហើបឲ្យដឹងថា ពួកគេបានស្គាល់គ្នាតាមរយៈ បណ្ដាញទំនាក់ទំនងសង្គម ដែលមានរយៈពេលជាង ១០ឆ្នាំមកហើយ ហើយរហូតមកទល់ពេលនេះ ក្តីស្នេហ៍និងការស្រលាញ់ គឺមានចំពោះគ្នាយ៉ាងពិតប្រាកដ ហើយក៏បានសម្រេចចិត្ត រស់នៅជាមួយគ្នាផងដែរ។ ជាមួយគ្នានេះដែរ លោក Paulo សព្វថ្ងៃមានតួនាទីជា លេខាធិកាផ្នែកច្បាប់ម្នាក់ ចំណែកឯគូស្នេហ៍របស់គាត់ នាង Katyucia វិញ គឺម្ចាស់ហាងកែសម្ភស្ស ប៊ីយូធីសាឡន តែប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


លើសពីនេះទៅទៀត តាមការឆ្លើយតប រវាងគូស្នេហ៍ដែលមានកម្ពស់មិនដល់មួយម៉ែត្រនេះ ឬហៅបានថាជាប្តីប្រពន្ធនឹងគ្នានោះ មានសេចក្តីសង្ឃឹម និងជឿជាក់ថា នឹងបំពេញលក្ខខណ្ឌ ចុះឈ្មោះក្នុងសៀវភៅកំណត់ត្រាពិភពលោក “Guinness Book of World Records” នាពេលខាងមុខនេះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ទន្ទឹមនឹងនោះផងដែរ បើតាមការឲ្យដឹងខ្លះៗរបស់ លោក Paulo ទាក់ទិនទៅនឹងរឿងស្នេហារបស់គាត់ បានរៀបរាប់ប្រាប់ថា «…ជាលើកដំបូងដែលខ្ញុំបានឃើញនាង នាងគឺជានារីម្នាក់ដែលស្រស់ស្អាតបំផុត។ រហូតធ្វើឲ្យខ្ញុំចេះតែចង់ញ៉ែញ៉ងដាក់នាង ប៉ុន្តែខ្ញុំធ្វើនេះគឺដោយក្តីស្រលាញ់ពិតៗ មិនមានបំណងអាក្រក់ លើរូបនាងឡើយ។ ប៉ុន្តែបើតាមសម្តីដែលនាង ដែលបានឆ្លើយតបមកខ្ញុំវិញ នាងបែរជាយល់ឃើញថាខ្ញុំជាបុរសដែលគួរឲ្យធុញទ្រាន់ទៅវិញ…»។

ដោយឡែកបើតាមការរៀបរាប់របស់នាង Katyucia វិញបានឲ្យដឹងថា «ដំបូងឡើយ នៃការចាប់ផ្តើមឆាតជជែកលេងជាមួយគាត់ ខ្ញុំយល់ឃើញថាគាត់ គឺពិតជាមនុស្សម្នាក់ដែលគួរឲ្យធុញទ្រាន់ខ្លាំងណាស់ ហើយចូលចិត្តអូសកាឡា» ។ នាងបន្តថា «…ប៉ុន្តែក្រោយមក មានថ្ងៃមួយដែលខ្ញុំ បានជួបរឿងរ៉ាវកើតឡើង ផ្ទួនៗគ្នាផ្ទុកពេញខួរក្បាលរបស់ខ្ញុំ ហើយខ្ញុំក៏បានចាប់ផ្តើម បើកចំហររឿងរ៉ាវមួយចំនួន សួរគ្នាទៅមកជាមួយនឹងគាត់។ ហើយក្រោយមកទើបខ្ញុំ ដឹងច្បាស់ថា គាត់ពិតជាបុរសម្នាក់ដែលទំនាក់ទំនងល្អ រហូតដល់ពួកយើងមានថ្ងៃនេះ ទាំងឆ្លងកាត់រឿងរកាំរកូសជាច្រើនផងដែរ» ។

Katyucia បន្ថែមទៀតថា «…គោលដៅនៅថ្ងៃអនាគតរបស់ខ្ញុំ ខ្ញុំចង់រៀបការសាងគ្រួសាររីករាយមួយ ហើយពួកយើងមានផ្ទះផ្ទាល់ខ្លួន និងមានសត្វឆ្កែចិញ្ចឹមជាទីស្រលាញ់ផ្ទាល់ខ្លួន ហើយទោះបីជាពួកយើងមានកូន ឬគ្មានក៏ដោយ ក៏ខ្ញុំនៅតែរីករាយជានិច្ច នោះហើយជាអ្វីដែរខ្ញុំចង់បាន» ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?
ប្រភព : Dialymail
ប្រភពពី khmerload

Leave a Reply

Your email address will not be published.