ផ្ទុះការគាំទ្រ!!! បទ “សុំត្រឹមប៉ុណ្ណឹងបានហើយ” របស់កញ្ញា ទេព បូព្រឹក្ស…(មានវីដេអូ)
អ្នកគាំទ្រជាច្រើន ពិតជាស្គាល់ជាក់ជាមិនខាន តារាចម្រៀង យុវវ័យពីរដួងគឺ ទេព បូព្រឹក្ស និង ងួនចាន់ដេវីត។ តារាទាំងពីរនាក់នៅតែទទួលបានការគាំទ្រខ្លាំងដដែលពីសំណាក់មហាជនទូទៅ។ ក្រៅពីវិស័យសិល្បៈ អ្នកទាំងពីរ ក៏កំពុងតែជោគជ័យខ្លាំង ទៅលើមុខជំនួញរបស់ខ្លួនផងដែរ។
ចំណែកម្សិលមិញនេះ នាថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២០ តារាចម្រៀង ទេព បូព្រឹក្ស បានបញ្ចេញបទចម្រៀងមួយបទ ក្រោមចំណងជើងថា “សុំត្រឹមប៉ុណ្ណឹងបានហើយ” ហើយក៏ជាការ និពន្ធបទភ្លេង និង Melody ដោយ Emo Composer ព្រមទាំង ដឹកនាំសម្តែង ទេព បូព្រឹក្ស។
មកដល់ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២០ នេះ បទនេះ ទទួលបានការគាំទ្រខ្លាំង ស្ទើរមិនគួរឲ្យជឿ ដោយមានអ្នកចូលទស្សនាជិត១លានដងបាត់ទៅហើយ ព្រមទាំងមានការចែករំលែកតគ្នាដល់ទៅ ជិត២មុឺនស៊ែរ។ តោះដើម្បី កុំឲ្យខាតពេលយូរ ថាបទនេះ ពីរោះ និងឡូយយ៉ាងណានោះ ទៅទស្សនាទាំងអស់គ្នា៖