របៀបធ្វើនំត្រាវបំពង ឆ្ងាញ់ជាប់ចិត្ត!!!

គ្រឿងផ្សំ – ត្រាវ ៥ខាំ ឈូសជាសរសៃ – សាច់ជ្រូកចិញ្រ្ចាំ ៣ខាំ – បង្គាស្រស់ចិញ្រ្ចាំ ៣ខាំ – ដើមខ្ទឹម ៥ដើមហាន់ខ្លីៗ – ម្សៅមី ១ស្លាបព្រាកាហ្វេ – ម្សៅបំពង ១ស្លាបព្រាកាហ្វេ – ស៊ុត ៣គ្រាប់ – ប្រេងខ្យង ១ស្លាបព្រាបាយ – ម្សៅស៊ុបមាន់ ១ស្លាបព្រាបាយ – អំបិល បន្តិច – ស្ករ កន្លះស្លាបព្រាបាយ – ទឹក កន្លះពែង – ប្រេងឆា ។

របៀបធ្វើ – លាយសាច់ជ្រូកជាមួយបង្គា ម្សៅមី ម្សៅបំពង ម្សៅស៊ុបមាន់ ប្រេងខ្យង ស៊ុត អំបិល ស្ករ ស្លឹកខ្ទឹម និងទឹកចូលគ្នា ច្របល់អោយសព្វ។

– ពូតសាច់ជាដុំតូចល្មម បន្ទាប់មករុំវាជាមួយនឹងត្រាវ។ – យកត្រាវដែលរុំរួច ទៅបំពងរហូតដល់ស្រួយទើបស្រង់ ជាការស្រេច។ នំនេះគេជ្រលក់ជាមួយទឹកម្ទេស រឺទឹកប៉េងប៉ោះ វ៉េយ៉ូនេសជាដើម។

ប្រភព៖Daily Food

Leave a Reply

Your email address will not be published.