ផ្ទុះការភ្ញាក់ផ្អើល!!! បន្ទាប់ពីឃើញពស់មួយក្បាលរាំបត់បែនក្នុងទឹក

ថៃ៖ មនុស្សជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងពស់ពណ៌បៃតង មួយក្បាល ដែលបញ្ចេញសកម្មភាពប្លែកៗ នៅក្នុងភ្នំមួយកន្លែង ខណៈគេឃើញដោយចៃដន្យ។

ចំពោះរឿងរ៉ាវនេះ ត្រូវបានគេបានឃើញផ្ទាល់ និយាយប្រាប់សារព័ត៌មានថា ពស់មួយក្បាលនេះ នៅទីនេះ តាំងពីថ្ងៃទី ១២ ខែឧសភា មកម្ល៉េះ គឺមិនទៅណានោះទេ ព្រោះរូបគាត់ តែងតែ ឡើងភ្នំ ជាញឹកញាប់ ដោយដំបូង គាត់មិនបានចាប់អារម្មណ៍

តែរំលងមួយថ្ងៃ បុរសរូបនោះ ក៏បានចូលទៅជិត ស្រាប់តែពស់មួយក្បាលនេះ បានមកក្បែរដៃលោក យកខ្លួន មកអង្អែលថ្នមៗលើដៃគាត់ តែពេលនោះ រូបគាត់ ពិតជាភ័យខ្លាំងណាស់ ខ្លាចចឹកដៃគាត់ បែរជាពស់នោះ មិនបានធ្វើអ្វី លើរូបគាត់សូម្បីតែបន្តិច។

ក្រោយមក គាត់ក៏ប្រាប់ក្រុមគ្រួសារលោក ដោយគិតថា ពស់មួយក្បាលនេះ ហាក់ដូចជាខុសពីពស់ដទៃ ដូចជាមិនខ្លាចមនុស្ស ចង់វារចេញ ឬចង់ធ្វើបាបមនុស្សនោះទេ រហូតថ្ងៃបន្ទាប់ ក្រុមគ្រួសារក៏រៀបចំ របស់របរមួយចំនួន ដើម្បីសែនព្រេង នៅមុខពស់នោះ ព្រោះហាក់ដូចជា មានអ្វីមកសណ្ឋិតពស់នោះយ៉ាងដូច្នោះដែរ។

អ្វីដែលមិននឹកស្មានដល់ ស្រាប់តែពស់នោះ បានរាំពត់ពែនខ្លួន និងបត់ក្បាលទៅក្រោយ យ៉ាងខ្លាំង ដោយគ្រប់គ្នា ពិតជាស្រឡាំងកាំងខ្លាំងណាស់ កម្រឃើញពស់ផ្សេងៗ រាំបែបនេះ ខណៈវានៅរស់ធម្មតា ហើយមិនបានប៉ុន្មាន ក្រុមគ្រួសារគាត់ លូកដៃទៅរកពស់នោះដែរ តែវាមិនបានធ្វើបាប ដូចអ្វីដែលបុរសរូបនោះ បានប្រាប់ទៅកាន់ពួកគេពិតមែន។

យ៉ាងណាមិញ នេះជាជំនឿរបស់មនុស្សផ្សេងៗគ្នា តែប៉ុណ្ណោះ មិនមែនឲ្យជឿ១០០ភាគរយនោះទេ ព្រោះដោយសារតែ គេបួងសួង សុំសេក្តីសុខភ្លាម ស្រាប់តែរាំនៅមុខគ្រប់គ្នាភ្លែត តែម្តង ដែលហាក់ដូចជាចម្លែកខ្លាំងណាស់៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រភពពី khmerload

Leave a Reply

Your email address will not be published.