រូបមន្តធម្មជាតិ កម្ចាត់ក្លិនខ្លួន!!!

ក្លិនខ្លួនមិនល្អ មានក្លិនស្អុយ គឺបណ្តាលមកពីយើងមិនបានសម្អាតខ្លួនឱ្យបានស្អាតល្អ បន្ទាប់មកពីលេងកីឡា ឬធ្វើសកម្មភាពផ្សេងៗ បណ្តាលឱ្យបែកញើស ទើបក្លិនមិនល្អ នោះបង្កទៅជាមេរោគនៅលើស្បែក។ មួយវិញទៀត បញ្ហាក្លិនខ្លួនស្អុយ គឺបណ្តាលមកពីធម្មជាតិ បង្កឱ្យមានក្លិនស្អុយចេញពីក្នុងខ្លួនតែម្តង។

ខាងក្រោមនេះ គឺជារូបមន្តជាតិងាយៗ មួយចំនួនអាចព្យាបាលកំចាត់ក្លិនស្អុយនៅលើដងខ្លួនបានយ៉ាងឆាប់រហ័ស។

វិធីទី១៖ យកមើមឆៃថាវ កិនឱ្យម៉ដ្ឋ រួចដាក់ក្នុងកន្ត្រង សង្កត់យកទឹក បន្ទាប់មក យកទឹកនោះលាបនៅលើស្បែកក្លៀក និងកន្លែងដែលមានក្លិនស្អុយ ជាការស្រេច។ វិធីនេះ នឹងជួយកំចាត់ក្លិនស្អុយ បានរយៈពេល ១០ម៉ោង។

វិធីទី២៖ យកសំឡីជ្រលក់ ក្នុងទឹកខ្មេះពណ៌ស រួចលាបនៅលើស្បែកក្លៀក និងនៅលើស្បែកកន្លែងមានក្លិនស្អុយ។ វិធីនេះ នឹងជួយឱ្យស្បែកនៅលើដងខ្លួនរបស់មានក្លិនល្អ ពេញមួយថ្ងៃ។

វិធីទី៣៖ យកផ្លែប៉េងប៉ោះ ៧ ទៅ ៨ផ្លែ កិនឱ្យម៉ដ្ឋ រួចដាក់ទៅក្នុងកន្ត្រង សង្កត់យកទឹក បន្ទាប់មកយកទឹកប៉េងប៉ោះនេះ លាយទៅក្នុងទឹកងូត រួចងូតទឹកជាមួយនឹងទឹកដែលបានលាយជាមួយនឹងទឹកប៉េងប៉ោះនេះជាការស្រេច។

រៀបរៀងដោយៈ កូនផ្កាម្លិះ
ប្រភពពី លោកពូ​ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published.