របៀបធ្វើស្ងោរជ្រក់ទឹកខ្ទិះសាច់គោ!
គ្រឿងផ្សំ៖ សាច់គោ ៣០០ក្រាម ហាន់ជាបន្ទះ ឬជាដុំៗល្មម, ខ្ទិះដូងដើម ១កូនចានចង្កឹះ, ខ្ទិះចុង ២កូនចានចង្កឹះ, ខ្ទឹមក្រហម ឬខ្ទឹមបារាំង ហាន់ស្តើងៗ (តាមចំណូលចិត្ត), ស្លឹកក្រូចសើច ៣-៤សន្លឹក និងម្ទេស, ទឹកត្រី ១ស្លាបព្រាបាយ, ស្ករ ២-៣ស្លាបព្រាបាយ, អំបិល បន្តិច។
វិធីធ្វើ៖១.ដាំឆ្នាំងចាក់ខ្ទិះចុងចូលរម្ងាស់មួយរំពុះ រួចដាក់សាច់គោ និងខ្ទឹមក្រហម ឬខ្ទឹមបារាំងចូលកូរចូលគ្នាទុកឲ្យពុះ។
២.បន្ទាប់មកដាក់ទឹកត្រី, ស្ករ និងអំបិលចូលច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ម្ទេស ចាក់ខ្ទិះដើមចូលកូរចូលគ្នាឲ្យសព្វ ទុកមួយរំពុះ ហើយបេះស្លឹកក្រូចសើចដាក់ចូលកូរចូលគ្នាឆ្អិនហើយដួសដាក់ចានជាការស្រេច។
ប្រភព៖លោកពូ អ៊ាង សុផល្លែត