នៅ សូនីតា ប្រាប់តិចនិច ចង់បានកូនសាច់សស្អាត… (មានវីដេអូ)

ភ្នំពេញ៖ អ្នកនាង នៅ សូនីតា ជាតារាស្រី ដែលមានការគាំទ្រច្រើនពីទស្សនិកជន ដោយពេលនេះ នាងកំពុងកសាងជីវិតគ្រួសារ ជាមួយស្វាមី និង កូនប្រុស យ៉ាងមានក្ដីសុខពេញទំហឹង។

តាំងពីពេលសម្រាលកូនប្រុសរួចមក ជីវិតគ្រួសារ នៅ សូនីតា កាន់តែមានសុភមង្គលជាងមុន ដោយនាងមានស្វាមី ចេះថ្នាក់ថ្នម និង ផ្ដល់ក្ដីស្រលាញ់ចំពោះនាង និង កូនទៀតផង។ ដោយបច្ចុបន្ន នាងមានកូនប្រុសម្នាក់អាយុជិតមួយខួបហើយ ចំណែកមុខមាត់កូនប្រុសនាងក៏ស្អាត គួរឲ្យក្នាញ់ ហើយស្បែកវិញក៏សភ្លឺថ្លាផងដែរ។

មួយរយៈចុងក្រោយនេះ នៅ សូនីតា តែងតែបង្ហោះវីដេអូ និយាយពីរឿងរ៉ាវល្អៗ និង ផ្ដល់បទពិសោធន៍របស់ខ្លួនពាក់ព័ន្ធជាមួយការមើលថែកូនតូចផងដែរ។ ជាក់ស្ដែង ថ្មីៗនេះ នាងបានបង្ហាញវីដេអូថ្មីមួយ និយាយពីវិធីថែរក្សាទារកពេលកំពុងពរពោះ និង ដើម្បីកូនកើតមកមានសាច់ស្អាតផងដែរ។ ដោយខាងក្រោមនេះ ជាសម្ដីខាង ខ្មែរឡូត យើងបានដកស្រង់ពីវីដេអូ នៅ សូនីតា៖

របបនៃការញ៉ាំអាហារពេលស្ត្រីកំពុងពរពោះកូនក្នុងផ្ទៃ ដើម្បីឲ្យកូនកើតមកមានសុភាពល្អ និង ស្បែកស្អាត ត្រូវចៀសវាងការផឹកភេសជ្ជៈកំប៉ុង ដែលមានសារធាតុទុកបានយូរ (មានជាតិហ្គាស) ហើយត្រូវញ៉ាំបន្លែឲ្យបានច្រើន។ នៅពេលព្រឹកព្រលឹមឡើង ត្រូវញ៉ាំបែបសាឡាត ជាមួយត្រី ហើយ ផឹកទឹកក្រូចច្របាច់ផងដែរ ក្នុងនោះក៏ត្រូវផ្អាកញ៉ាំជាតិផ្អែម និង ប្រៃព្រោះវាមានផល់ប៉ះពាល់ច្រើន។ ហើយស្ត្រីមានផ្ទៃពោះ ក៏គួរតែផឹកត្រចៀកកាំឲ្យបានច្រើន ដោយពេលញ៉ាំអាហារម្ដងៗ មិនត្រូវញ៉ាំឆ្អែន ឬ ច្រើនពេកនោះទេ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

ប្រភពពី khmerload

Leave a Reply

Your email address will not be published.