របៀបធ្វើបាយឆាគ្រឿងសមុទ្រ!

គ្រឿងផ្សំ : -បាយស -សាច់ជ្រូក បង្គា មឹក ពងមាន់ -ការ៉ុត – ពោត -សណ្ដែកគួ -ខាត់ណា -ខ្ទឹមស ស្លឺកខ្ទឹម។ វិធីធ្វើ ដាំបាយអោយស្រួយ យកបង្គា និង មឹក ដាក់អំបិលតិច លាងទឹកអោយស្អាត យកទៅបំពងបន្តិច កុំអោយឆ្អាបន្លែកាត់កង់ៗដូចក្នុងរូប។

ដាក់ខ្ទះឆា អោយក្ដៅ បំពង់ខ្ទឹមស អោយឈ្ងុយ ដាក់គ្រឿងសមុទ្រ បន្ទាប់មកដាក់សាច់ជ្រូក ដាក់គ្រឿងទេស ម្រេច ម្សៅស៊ុបខ្នរ ទឹកត្រី ស្ករស ចូលហើយឆាវាអោយចូលជាតិ។

វាយពងមាន់ ឆាចូលគ្នាអោយឆ្អិនបន្តិច ដាក់បន្លែចូលឆា២ ,៣ ត្រឡប់ ដាក់បាយចូល ឆាបាយអោយសព្វ ដាក់ទឹកស៊ុបតិចចូល ឆាអោយស្ងួតតិច ដាក់ស្លឹកខ្ទឹមចូលជាការស្រេច។

ប្រភព៖Sakorak Thonn

Leave a Reply

Your email address will not be published.