«មូលនិធិ មយូរ៉ាការពារសត្វព្រៃ» ជាតំបន់ទេសចរណ៍មួយ កំពុងធ្វើឲ្យគ្រប់គ្នា ចាប់អារម្មណ៍ជាខ្លាំង!
នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២០ នេះ គេប្រទះឃើញក្នុងហ្វេសប៊ុកមួយឈ្មោះ “មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី” បានណែនាំ ទីតាំងទេសចរណ៍មួយកន្លែង ដែលអ្នកទេសចរ អាចបានឃើញ និងប៉ះពាល់ផ្ទាល់ជាមួយប្រភេទសត្វព្រៃកម្រមួយចំនួន យ៉ាងសិ្នទ្ធស្នាល។ ហ្វេសប៊ុកដដែលក៏បានបញ្ជាក់បន្ថែមថា៖
“មូលនិធិមយូរ៉ាការពារសត្វព្រៃ
ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃនេះ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សូមណែនាំទីតាំងទេសចរណ៍មួយកន្លែង ដែលអ្នកទេសចរអាចបានឃើញ និងប៉ះពាល់ផ្ទាល់ជាមួយប្រភេទសត្វព្រៃកម្រមួយចំនួនយ៉ាងសិ្នទ្ធស្នាល។
តំបន់ទេសចរណ៍មួយនេះមានឈ្មោះថា «មូលនិធិ មយូរ៉ាការពារសត្វព្រៃ» ដែលបង្កើតឡើងក្នុងគោលបំណងដើម្បីចូលរួមអភិរក្ស និងការពារបានមួយផ្នែក។
មូលនិធិនេះមានប្រភេទសត្វខុសៗគ្នាដូចជា ប្រើស ប្រើសផ្កាយ ក្តាន់ ឈ្លូស ជ្រូកព្រៃ និងសត្វក្ងោក ។ល។ ឋិតក្នុងភូមិពូជ្រៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី៕