គាំទ្រ! កូនខ្មែរ កែច្នៃដើម​ត្នោត​ជា​របស់ប្រើប្រាស់រកចំណូលបានខ្ទង់ម៉ឺនដុល្លារ

សិប្បកម្មមួយកន្លែង ដែលស្ថិតនៅ​ឃុំ​បឹង​បត់​កណ្ដាល ស្រុក​បាកាន ខេត្តពោធិ៍សាត់ ដែលបានកែច្នៃរបស់របរប្រើប្រាស់ជាច្រើនដែលមើលទៅគួរអោយចាប់អារម្មណ៍ ដែលរបស់ទាំងនោះកែច្នៃដោយស្នាដៃកូនខ្មែរ ហើយចំពោះវត្ថុធាតុដើមគឺយកដើមត្នោតមកកែច្នៃ ដែលជារុក្ខជាតិតំណាងជាតិ។

ម្ចាស់សិប្បកម្មនេះឈ្មោះ សាន ពៅ មុនពេលគាត់បើកសិប្បកម្មនេះ លោកបានទោរៀនពីជំនាញកែច្នៃដើមត្នោតនេះជាសំភារ៖ផ្សេងៗ។

លោកបន្តទៀតថា ដំបូងឡើយគាត់គាត់មានកូនជាងតែ២នាក់ប៉ុណ្នោះ ហើយផលិតបានតែសំភារ៖តូចតាចប៉ុណ្ណោះ តែដោយសារតែការខិតខំប្រឹងប្រែងរបស់លោក អស់ជាង១០ឆ្នាំមក ពេលនេះ លោកមានកូនជាងដល់ទៅ១៥០នាក់ មានទាំងម៉ាស៊ីន ក្រឡឹង ស៊ីកាត់ និងម៉ាស៊ីស្វ័យប្រវត្តិគញរប់ប្រភេទសម្រាប់ប្រើប្រាស់។

ហើយមិនត្រឹមតែផលិតសំភារៈតូចតាចទេ សូម្បីតែគ្រឿងសង្ហាររឹមផ្សេងៗដែលធំ ក៍លោកអាចធ្វើបានដែល។ ហើយចំពោះចំនូលវិញចាប់ពី៣ ទៅបួនម៉ឺនដុល្លារក្នុងមួខែៗ៕

Leave a Reply

Your email address will not be published.