ហួសចិត្ត!! សុខចិត្តបណ្តេញកូនស្រីអាយុ ១៥ឆ្នាំ ឲ្យចេញពីផ្ទះទៅនៅខ្ទមតូចមួយក៌ព្រោះតែហេតុផលហួសចិត្តមួយនេះ

នេប៉ាល់៖ នាង Roshani Tiruwa ត្រូវបានឪពុកម្តាយរបស់នាង បង្ខំឲ្យទៅស្នាក់នៅក្នុងកូនខ្ទមតូចមួយ ដែលសង់ឡើងពីដីឥដ្ឋ ស្ថិតនៅក្នុងភូមិ Gajra ស្រុក Achham ប្រទេសនេប៉ាល់ ដែលមានចម្ងាយប្រមាណជា ៤៨២គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Kath mandu មូលហេតុនោះដោយសារតែនាងមករដូវ ព្រោះការធ្វើនេះគឺជាជំនឿ និងការគោរពទៅតាមសាសនាហិណ្ឌូ ដែលបានធ្វើឡើងពីបរមបុរាណ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេងស្រីអាយុទើបតែ ១៥ឆ្នាំម្នាក់ ត្រូវបានស្លា ប់បាត់បង់ជីវិតទាំងក្មេងវ័យ បន្ទាប់ពីត្រូវបានខាងក្រុមគ្រួសាររបស់នាង បណ្តេញចេញពីផ្ទះ ដើម្បីឲ្យទៅរស់នៅក្នុង កូនខ្ទមតូចមួយតែម្នាក់ឯង មួយរយៈពេលសិន ដោយសារតែនាងមករដូវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងតាមការចុះផ្សាយថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ របស់សារព័ត៌មាន Mirror របស់អង់គ្លេស។ប៉ុន្តែទោះបីជាយ៉ាងណាក្តី ពិធីនេះក៏ត្រូវបានហាមឃាត់ ឬលុបបំបាត់ចោលវិញ អស់រយៈពេលជាងមួយទសវត្សរ៍ (១០ឆ្នាំ) មកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ខណៈ បច្ចុប្បន្ន គេសង្កេតឃើញថា ប្រជាជនមួយចំនួនតូច នៅតែព្យាយាមលួចធ្វើសកម្មភាពបែបនេះ ទៅតាមជំនឿសាសនាហិណ្ឌូនេះទៀត។ប្រភពបានឲ្យដឹងថា សា កស ពក្មេងស្រីវ័យជំទង់ នាង Roshani Tiruwa ត្រូវបានឪពុករបស់នាង ប្រទះឃើញស្លា ប់នៅក្នុងកូនខ្ទមសង់ឡើងពីដីឥដ្ឋដីភក់ ខណៈខាងមន្រ្តីប៉ូលិសជំនាញ ជឿជាក់ថានាង Roshiani អាចស្លា ប់ដោយសារតែ នាងបានបង្កាត់ភ្លើងនៅក្នុងខ្ទម ដើម្បីរក្សាកម្តៅកុំឲ្យរងា បណ្តាលឲ្យឈ្លក់ផ្សែងភ្លើង ថប់ដង្ហើមស្លាប់តែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះក៏ជាករណីទីពីរផងដែរ ដែ ល ខាងមន្រ្តីប៉ូលិសបានធ្វើការស៊ើបអង្កេតរកឃើញ ទាក់ទងទៅនឹងករណីខាងលើនេះ ដែលបានកើតនៅទីតាំងដូចគ្នានេះ ហើយខាងមន្រ្តីប៉ូលិសក៏បានស្តីបន្ទោសប្រជាពលរដ្ឋក្នុងតំបន់ ដែលនៅតែបន្ត ជំនឿ Chhaupadi នេះ។ សមត្ថកិច្ចក៏បានហាមឃាត់អ្នករស់នៅតំបន់នោះ ឲ្យបញ្ឈប់សកម្មភាពបន្តទៅទៀតផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឲ្យដឹងដែរថា Chhaupadi គឺជាជំនឿបែបប្រពៃណីមួយនៅភាគខាងលិច នៃប្រទេសនេប៉ាល់ សម្រាប់អ្នកកាន់សាសនាហិណ្ឌូ ដោយធ្វើការហាមប្រាម

មិនឲ្យគ្រប់ក្មេងស្រី ឬស្រ្តីភេទទាំងអស់ ចូលរួមសកម្មភាពនានាក្នុងក្រុមគ្រួសារ ក្នុងអំឡុងពេលមករដូវ ព្រោះវាជាសញ្ញាណមួយ ដែលបញ្ជាក់ពីភាពមិនបរិសុទ្ធរបស់ស្រ្តី ជាហេតុត្រូវតម្រូវឲ្យស្រ្តីទាំងអស់ ចាកចេញពីផ្ទះរបស់ពួកគេ ក្នុងមួយរយៈពេលសិន បន្ទាប់ពីអស់រដូវ ទើបអាចត្រឡប់មកផ្ទះវិញបាន៕តើសម្រាប់ប្រិយមិត្តវិញ យល់យ៉ាងណាដែរ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.