វិធីធ្វើសាប៊ូកក់សក់ដោយប្រើពងមាន់ ជួយឲ្យសក់ទន់ល្មើយ រលោងភ្លឺថ្លា និងមើលទៅមានទម្ងន់ល្អ!
+គ្រឿងផ្សំ
-ពងមាន់ ១គ្រាប់
-ប្រេងអូលីវ កន្លះស្លាបព្រាកាហ្វេ
-ទឹកក្រូចឆ្មារ កន្លះស្លាបព្រាកាហ្វេ
-ទឹកស្អាត កន្លះពែង-សាប៊ូកក់សក់រូបមន្តស្រាល ១ពែង
+វិធីធ្វើ
-លាយសមាសធាតុផ្សំទាំងអស់បញ្ចូលគ្នា ដោយធ្វើការកូរ ២ទៅ៣ នាទីជាការស្រេច
-បន្ទាប់មក យកល្បាយដែលលាយហើយទៅកក់សក់តាមធម្មតា ជាមួយការម៉ាស្សារួចលាងជម្រះចេញ ដោយទឹកត្រជាក់ធម្មតា នោះសក់របស់អ្នកនឹងស្អាត ទន់ល្មើយ រលោងភ្លឺថ្លា និងមើលទៅមានទម្ងន់ល្អ។