ព្រះអើយ!!! ពូជម្ទេស ដែលមានតម្លៃថ្លៃបំផុតលើលោក លក់១គីឡូ ២៥ ៨០០ដុល្លារអាមេរិក (មានវីដេអូ)

ម្ទេស គឺជាផ្លែម៉្យាងដែលមនុស្សមួយចំនួនចូលចិត្ដ បរិភោគ ដែលបន្ថែមទៅក្នុងគ្រឿងផ្សំ ឬ សម្ល អោយហិល ធ្វើអោយវាមានរស់ជាតិកាន់តែឆ្ងាញ់ផងដែរ។ យើងក៏អាចយកវាទៅលាយជាមួយអំបិលបុក ឬ ឆា សម្រាប់ច្រលក់ជាមួយនឹង ម្ជូរ ដែលប្រិយមិត្ដគ្រប់គ្នាតែងតែញ៊ាំដូចជា ស្វាយខ្ចី ម្កាក់ អំពិល ជាដើម គ្រាន់តែនឹកក៏ស្រក់ទឹកមាត់ដែរ។

បើនិយាយពីអត្ថប្រយោជន៏របស់វាវិញ មិនអន់នោះទេ ដែលគ្រប់គ្នាពុំធ្លាប់បានដឹងទាល់តែសោះ។ ម្ទេសជាប្រភេទវីតាមីន A B C E និងសារធាតុរ៉ែ ទង់ដែង ម៉ង់ហ្គាណែល ព្រមទាំងសារធាតុជាច្រើនទៀត។ ម្ទេសក៏ជាថ្នាំដ៏សំខាន់មួយ ក្នុងការបន្សាបជាតិពុល បំបាត់ការឈឺចាប់ ជួយអោយខួរក្បាលមានអារម្មណ៏ល្អ ការពារជំងឺមហារីក ព្រមទាំងទប់ស្កាត់ជំងឺ គាំងបេះដូងផងដែរ។

ពេលនេះ ខ្ញុំបាទសូមនាំប្រិយមិត្ដអោយស្គាល់ពី ម្ទេសម៉្យាង ដែលតម្លៃរបស់វាវិញថ្លៃដូច គ្រាប់ពេជ្រ ដែលគេលក់ទាបបំផុត ក្នុងមួយគីឡូក្រាម មានតម្លៃរហូតទៅដល់ ២៥៨០០ដុល្លាអាមេរិក នោះគឺម្ទេស Charapita។

Charapita ជាឈ្មោះម្ទេសផ្លែតូចៗ ពណ៍លឿងម៉្យាង ត្រូវបានដាំដុះនៅភូមិ Frauenkirche ប្រទេសអូទ្រីស ដែលគេហៅតាម ភាសាបេរ៉ូ នឹងជាប្រភពដើមរបស់វាផងដែរ។ សព្វថ្ងៃមានតែប្រទេស បេរ៉ូ នឹង ប្រទេសអូទ្រីសប៉ុណ្ណោះដែលអាចដាំរុក្ខជាតិប្រភេទនេះបាន ទើបធ្វើអោយវាជាម្ទេសមួយ ដែលមានតម្លៃថ្ងៃ មួយគ្មានពីរ លើលោក។

ម្ទេសនេះហិរជាងម្ទេសដទៃទៀតរហូតទៅដល់ ២០ដង តែមិនគួរញ៉ាំទាំងនៅស្រស់ឡើយ ដោយសារការភាពហិររបស់វាខ្លាំងលើសលប់។ ដោយហេតុទាំងនេះ ហើយទើបវាមានភាពដ៏កម្រមាន ហើយភាពហិររបស់វាក៏លើសដាច់គេក្នុងលោក ដោយគេដាំវាក្នុងការថែទាំមួយដ៏ខ្ពស់បំផុត។ប្រភពពី វីដេអូ RUPTLY

Leave a Reply

Your email address will not be published.