របៀបធ្វើសង់ខ្យាល្ពៅ!!!
គ្រឿងផ្សំ៖
– ល្ពៅ- ខ្ទិះដូង
– ស្ករស ឬ ស្ករត្នោត
– ពងទា រឺ (ពងមាន់ តាមចំណូលចិត្ដ)
– អំបិល
– ស្លឹកតើយ (បើចង់បានរសជាតិស្លឹកតើយ)
– ម្សៅឆា (ដាក់ក៏បានបើចង់សង់ខ្យារាងរឹង)។
វិធីធ្វើ៖១
– យកល្ពៅទុំទាំងមូល ខ្វៀលក្បាលចេញ ( កុំអោយធំពេក ) ហើយយកស្លាបព្រា កោសបណ្ដូលចេញ
រួចលាងទឹកចេញអោយស្អាត ហើយផ្កាប់អោយស្រស់ទឹកអស់ល្អ។
២-យកខ្ទិះដូងដាក់ចូលក្នុងចានធំមួយ (បើចង់បានរសជាតិស្លឹកតើយ ត្រូវកិនស្លឹកតើយអោយម៉ត់ជាមួយខ្ទិះដូចរួចច្រោះយកទឹក) រួចលាយជាមួយស្ករស ពងទា និង អំបិលបន្តិច ហើយវាយបញ្ចូលគ្នាអោយឡើង (ភ្លក់មើលអោយផ្អែម) ទើបចាក់ក្នុងល្ពៅអោយពេញ។
៣- បន្ទាប់មកយក មកដាក់ចំហុយអោយឆ្អិន ទុកអោយត្រជាក់យកកាំបិត កាត់រៀបដាក់ចាន រួចជាការស្រេច។
ប្រភព៖លោកស្រី សុខ សំណាង