ខានឃើញគាត់យូរហើយ!!! លេចមុខជាថ្មី កែវ ពេជ្រពិសី ទ្រលុកទ្រលន់ប្លែកជាងមុនណាស់

គេចាំថាក្រោយពីអ្នកម្តាយស្លាប់កាលពីមួយរយៈមុន កែវ ពេជ្រពិសី ដែលបានដកខ្លួនចេញពីការងារ សិល្បៈជាច្រើនឆ្នាំនោះបានប្រកាសថានិងវិលចូលសិល្បៈវិញ ។ តែយ៉ាងណារយៈពេលជាច្រើនខែមកហើយ កែវ ពេជ្រពិសី នៅមិនទាន់មានសកម្មភាពអ្វីថ្មីៗនៅក្នុងសិល្បៈឡើយ។

បើទោះបីកន្លងមកនាងធ្លាប់ជាតារាដែលមានឈ្មោះបោះសំឡេងក៏ដោយ ។តារាសម្តែង កែវ ពេជ្រពិសី ចាប់ផ្តើមលេចមុខជាថ្មីនៅក្នុងការងារសិល្បៈក្រោយពីនាងផ្អាករាប់ឆ្នាំ ។ ថ្មីៗនេះ តារាសម្តែងរូបនេះបានបង្ហាញមុខនៅក្នុងកម្មវិធីប្រគំតន្រ្តីមួយរបស់ស្ថានីយទូរទស្សន៍បាយ័ន។

មានការលាន់មាត់ពីសំណាក់អ្នកគាំទ្រថាមានវ័យជ្រេបន្តិចមែនតែ កែវ ពេជ្រពិសី នៅ តែស្អាតគ្រាន់តែមានរូបរាងបែកសាច់ ទ្រលុកទ្រលន់ ជាងមុន ។ថ្មីៗនេះ កែវ ពេជ្រពិសី ទើបលេចមុខនៅក្នុងកម្មវិធីប្រគំតន្រ្តីនៅ ស្ថានីយទូរទស្សន៍បាយ័នជាមួយនឹង ការតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់បែបបុរាណយ៉ាងស្រស់ស្អាត។

ជាមួយនឹងការសរសើ រពី សម្រស់របស់ កែវ ពេជ្រពិសី ក៏មានការលើកឡើងថានាងគួរតែសម្រកគីឡូបន្តិចព្រោះមើលទៅ ទ្រលុកទ្រលន់ណាស់ ។នៅតែមានការទន្ទឹងចង់ឃើញការសម្តែងរបស់ កែវ ពេជ្រពិសី ជាថ្មីពីសំណាក់អ្នកគាំទ្រ ។ តែយ៉ាងណាកន្លងមក កែវ ពេជ្រពិសី ធ្លាប់បញ្ជាក់ថានាងមិនទទួលការសម្តែងជា តួរង ឬ តួម្តាយឡើយ។

ប្រភព៖khmertopnews

Leave a Reply

Your email address will not be published.