របៀបធ្វើនំសង់ខ្យា៣រសជាតិ រសជាតិត្រាវ ដំឡូងស្វាយ និង ល្ពៅ!!!

រសជាតិត្រាវ ដំឡូងស្វាយ និង ល្ពៅ
គ្រឿងផ្សំ :

-ត្រាវ ២ខាំ _ដំឡូងស្វាយ ២ខាំ -ល្ពៅ២ខាំ ឬ២ខាំកន្លះ (កាត់ជាចំណិតតូចៗ និង ឈូសខ្លះ)
-ពងមាន់៦ គ្រាប់ -ពងទា ៦ គ្រាប់ -ខ្ទិះដូង ៤ខាំយកខ្ទិះដើម -ស្ករត្នោត៣ទៅ៤ខាំតាមចូលចិត្តផ្អែម
-ស្ករសកន្លះខាំ -អំបិល១ចឹប -ស្លឹកតើយ -ដូងកោសជាសសៃ។

វិធីធ្វើ យកចានដែក គោះពងមាន់ ពងទា ចូលគ្នា ចាក់ខ្ទិះដូង ដាក់ស្ករត្នោត ដាក់ស្ករស អំបិល ស្លឹកតើយ ច្របាច់ចូលគ្នាអោយសព្វ ចាក់ចូលកន្ត្រង ត្រងវា ហើយត្រងស្បៃម្ដងទៀត អោយអស់កាកនឹងពពុះ។

រួចយកចាក់ដាក់ចានដែក១ទៀត រៀបល្ពៅនិងត្រាវ ដំឡូងស្វាយម្នាក់១ជំហៀង ដូចរូប ហើយយកទៅចំហុយ រយះពេល៣០ ទៅ៤០នាទី ពេលឆ្អិន កាត់កង់ៗ រោយសសៃដូងពីលើ ជាកាស្រេច។

ប្រភព៖ Diamond Tree Property page

Leave a Reply

Your email address will not be published.