ស្ត្រីវ័យ៤៦ឆ្នាំម្នាក់ រៀបការជាមួយយុវជនដែលមានអាយុស្មើនឹងកូនប្រុសរបស់ខ្លួន!!!

ចិន៖ មហាជននៅលើបណ្ដាញអ៊ិនធើណែតបានសម្ដែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ជុំវិញរឿងរ៉ាវគូស្នេហ៍មួយគូដែលមានអាយុខុសគ្នារហូតដល់ទៅ២៣ឆ្នាំ។ប្រភពបានឲ្យដឹងថា ស្ត្រីម្នាក់ឈ្មោះថា Li Liang You មានអាយុ៤៦ឆ្នាំ រស់នៅក្នុងទីក្រុង Chongqing ប្រទេសចិន បានរៀបការជាមួយយុវជនម្នាក់ឈ្មោះ Tan Wanping ដែលមានអាយុ២៣ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ប្រភពបានបន្ដថា គូស្នេហ៍ខុសវ័យមួយគូនេះ បានស្គាល់គ្នាក្នុងឆ្នាំ២០១៥ នៅពេលដែលពួកគេទាំងពីរចូលរួចការប្រកួតប្រណាំងកង់។ អំឡុងពេលកំពុងប្រកួត អ្នកស្រី Li មានរបួសត្រង់ផ្នែកស្មាខាងស្ដាំ ជាមូលហេតុដែលធ្វើឲ្យលោក Tan ឈប់កង់ដើម្បីជួយនាំអ្នកស្រី Li ទៅកាន់មន្ទីរពេទ្យ។ លោក​ Tan តែងតែឆ្លៀតពេលទំនេរទៅសួរសុខទុក្ខអ្នកស្រី Li រហូតដល់ទំនាក់ទំនងរបស់ពួកគេទាំងពីរចាប់ផ្ដើមក្លាយជាស្នេហា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ក្រោយពីស្គាល់គ្នាអស់រយៈ​ពេល២ខែរួចមក ពួកគេបានប្ដូរផ្ទះទៅនៅជាមួយគ្នា និងសម្រេចរៀបការនៅដើមខែមករា ឆ្នាំ២០១៦។ សម្រាប់ការរៀបការរបស់ពួកគេ បានធ្វើឲ្យមិត្តភក្ដិ និងសាច់ញាតិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ពួកគេបានជួបឧបសគ្គមួយគឺ ការិយាល័យចុះបញ្ជីអាពាហ៍ពិពាហ៍បដិសេធមិនព្រមទទួលស្គាល់ដោយសារអាយុខុសគ្នា ហើយស្នើឱ្យពួកគេទៅប៉ុស្តិ៍ប៉ូលីសដើម្បីបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ប្រភពបានឲ្យដឹងទៀតថា អ្នកស្រី Li គឺជាស្ត្រីមេម៉ាយ មានកូនប្រុសម្នាក់ដែលមានអាយុស្មើនឹងលោក Tan។គ្រួសាររបស់លោក Tan មានការមិនពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងស្នេហាខុសវ័យរបស់ពួកគេទាំងពីរ និងបានទៅដល់កន្លែងធ្វើការរបស់អ្នកស្រី Li ដោយប្រាប់ឲ្យចែកផ្លូវពីលោក Tan ទៀតផង។ បើទោះបីជាមានការបំបែកបំបាក់ពីខាងគ្រួសារ ក៏លោក Tan នៅតែជំនះដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


យ៉ាងណាមិញ មកទល់បច្ចុប្បន្ននេះ ពួកគេទាំងពីររៀបការបានរយៈ​ពេល៣ឆ្នាំមកហើយ និងរស់នៅដោយមានសេចក្ដីសុខយ៉ាងខ្លាំង។ គ្រួសាររបស់ពួកគេទាំងពីរក៏ព្រមបើកចិត្តទទួលស្គាល់អាពាហ៍ពិពាហ៍របស់ពួកគេ។ ចំណែកកូនប្រុសរបស់អ្នកស្រី Li ក៏មានទំនាក់ទំនងល្អជាមួយលោក Tan ផងដែរ។
តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ប្រភព៖khmerload

Leave a Reply

Your email address will not be published.