វិធីធ្វើនំកងខ្មែរ ដោយខ្លួនឯង!!!
គ្រឿងផ្សំ៖ម្សៅអង្ករដំណើប អំបិល ខ្ទិះដូង ស្ករសត្នោត(បើស្ករដុំត្រូវកូរជាមួយទឹក) ល្ងលីង។
វិធីធ្វើ៖
-ដំបូងយកម្សៅអង្ករមកលាយជាមួយ អំបិល ស្ករត្នោតរាវ ២ស្លាបព្រាបាយ និងខ្ទិះដូងកូរឲ្យទៅជាម្សៅរួចនួតទុក ១០-១៥នាទី។
-យកម្សៅមកលុញធ្វើជាកងមូលៗរួចយកមកដាក់ចៀន (ភ្លើងដាក់ក្តៅល្មម) ពេលដែលវាអណ្តែតមកលើទុកឲ្យរាងក្រហមត្រូវស្រង់ទុកសិន។
-យកស្ករត្នោតដាក់ចូលក្នុងឆ្នាំង បន្ទាប់មកកូរវាឲ្យទៅជាស្ករតាំងម៉ែ រួចដាក់ល្ងរលីងកូរចូលគ្នា។
-យកនំដែលចៀនស្រង់ទុកមកជ្រលក់ចូលក្នុងស្ករតាំងម៉ែ តែជ្រលក់តែម្ខាងទេ ពេលរួចរាល់អាចញ៉ាំបានហើយ។
ប្រភព៖លោកពូ អ៊ាង សុផល្លែត