ក្មេងៗដែលលេងទូរស័ព្ទយូរម៉ោងក្នុងមួយថ្ងៃៗ ងាយនឹងប្រឈមមុខនឹងបញ្ហា IQ ចុះខ្សោយ!!!
យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា ក្មេងៗដែលលេងទូរស័ព្ទរាប់ម៉ោងក្នុងមួយថ្ងៃៗ នឹងប្រឈមមុខនឹងបញ្ហាខួរក្បាល ដែលមានន័យថាស្រទាប់ខាងក្រៅនៃជាលិកាសំបកខួរក្បាលរបស់ពួកគេស្តើងៗទៅ ។
ការស្រាវជ្រាវថ្មីនោះ បានបង្ហាញថាក្មេងៗទាំងនោះនឹងប្រឈមមុខនឹងបញ្ហាជាច្រើនដូចជា ចុះអន់ថយមុខងារចងចាំ បាត់បង់ជំនាញគិត បាត់បង់សមត្ថភាពនៃការវិនិច្ឆ័យ ។
អ្នកស្រាវជ្រាវ ដំបូងឡើយធ្វើការស្រាវជ្រាវដោយការស្កេនខួរក្បាលរបស់កុមារចំនួន ៤៥០០នាក់ ។ គោលបំណងក្នុងការសិក្សាស្រាវជ្រាវនេះ ត្រូវបានគេអោយឈ្មោះថា Adolescent Brain Congnitive Development ។
ការសិក្សាស្រាវជ្រាវនោះក៏បានបង្ហាញផងដែរថា អេក្រង់ទូរស័ព្ទក៏បានប៉ះពាល់ដល់ការអភិវឌ្ឍផ្នែកអារម្មណ៍ និងសុខភាពផ្លូវចិត្តផងដែរ ។ អ្នកស្រាវជ្រាវក៏បានបង្ហាញផងដែរថា កុមារដែលចំណាយរយៈពេល ២ ម៉ោង រឺលើសនេះ ក្នុងការលេងទូរស័ព្ទ រឺសំលឹងមើលអេក្រង់ឧបករណ៍អេឡិចត្រូនិចក្នុងមួយថ្ងៃៗនោះ ទទួលបានពិន្ទុទាបក្នុងការគិតលេខ និងធ្វើតេស្តេភាសារបស់ពួកគេ។
ប្រភព៖sakkarach