របៀបធ្វើញាំម្កាក់ត្រីឆ្អើ!!!

គ្រឿងផ្សំ៖_ផ្លែម្កាក់ _ត្រីឆ្អើ _ខ្ទឹមស ខ្ទឹមក្រហម _ម្ទេសខ្មាំង _បង្ការក្រៀម _ស្ករស ទឹកត្រី _ជីរនាងវង _សណ្តែកដីលីង។

វិធីធ្វើ៖
១/ ម្កាក់ចិតសំបកសាប់ល្អិតៗ ហាន់សរសៃៗ។ ត្រីឆ្អើរ យកទៅឆ្អើរឱ្យស្រួយ បេះស្បែក ឆ្អឹងចេញ ជាដុំតូចៗ។ ខ្ទឹមស ខ្ទឹមក្រហម ហាន់ជាបន្ទះស្តើងៗ។
២/ ម្ទេសខ្មាំងហាន់ល្អិ់តៗ។ពេលបរិភោគយកម្កាក់លាយជាមួយត្រីឆ្អើរ ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ចាក់ទឹកត្រី បង្ការក្រៀម ស្ករស ភ្លក់មើលតាមចូលចិត្ត ទើបលាយជីរ និងសណ្តែកដីលីងពីលើជាការស្រេច។

ប្រភព៖ឆ្ងាញ់ជាប់ចិត្ត

Leave a Reply

Your email address will not be published.