តើកូនប្រុសកូនស្រីត្រូវបំពេញតួនាទីដូចម្តេចខ្លះ ក្រោយពីអាពាហ៍ពិពាហ៍?

ក. អាពាហ៍ពិពាហ៍ជាអ្វី? ខ. ដើម្បីឲ្យជីវិតអាពាហ៍ពិពាហ៍មានតំលៃតើសាមីខ្លួនប្រុសស្រីត្រូវបំពេញ ល័ក្ខខ័ណ្ឌអ្វីខ្លះ?អាពាហ៍ៈ នាំកូនប្រុសទៅរៀបការផ្ទះកូនស្រី។ពិពាហ៍ៈនាំកូនស្រីទៅរៀបការផ្ទះកូនប្រុស។អាពាហ៍ពិពាហ៍ គឺជាការផ្សំផ្គុំយ៉ាងឧឡារិកជាផ្លូវការមួយរវាងបុរសម្នាក់ និងស្រីម្នាក់ ដើម្បីបង្កើតគ្រួសារថ្មីមួយ។

ដើម្បីឲ្យជីវិតអពាហ៍ពិពាហ៍មានតំលៃត្រូវបំពេញល័ក្ខខ័ណ្ឌដូចតទៅ៖ល័ក្ខខ័ណ្ឌសំភារៈ សាមីខ្លួនទាំងសងខាងត្រូវមានសុខភាពលគ្រប់គ្រាន់ កាយសម្បទាមាំមួន, មានមុខរបរចិញ្ចឹមជីវិត មានការងារធ្វើដើម្បីកសាងគ្រួសារដោយខ្លួនឯង,ត្រូវមានធនធាន,មានកំរិតវប្បធម៌ចុះសំរុងនឹងសង្គម មានសញ្ញាប័ត្រខ្ពស់ចំពោះកូនប្រុស។

ល័ក្ខខ័ណ្ឌវេទនាៈ សាមីខ្លួនសងខាងត្រួវចេះស្រលាញ់គ្នាទៅវិញទៅមកដោយស្មោះ, សាមីភរិយាមិនត្រូវទទួលការគំរាមគំហែងពីសំណាក់មាតាមិតារបស់ខ្លួនឡើយ។ត្រូវបានទទួលស្គាល់ពីឪពុកម្តាយទាំងសងខាង ពីចាស់ទុំនិងភ្ញៀវ ហើយមេឃុំ តាអាចារ្យក៏សំរេចសួរសាមីខ្លួនទាំងពីរត្រូវស្រលាញ់គ្នាអស់មួយជីវិត។

ល័ក្ខខ័ណ្ឌសង្គមៈ អ្នកទាំងពីរត្រូវបំពេញកិច្ចសន្យា ចំពោះសង្គមដែលខ្លួនរស់នៅ,ត្រូវចុះកិច្ចសន្យា ចំពោះចៅក្រមមានការយល់ព្រមពីឪពុកម្តាយទាំងសងខាង និងធ្វើពិធីតាមប្រពៃណីទំនៀមទំលាប់ របស់សង្គមជាតិ,មេឃុំ ចៅសង្កាត់បញ្ជាអោយឪពុកម្តាយ អាណាព្យាបាលទាំសងខាងប្រកាស់បាន៧ថ្ងៃ

មុននឹងអនុញ្ញាតអោយរៀចំពីធីបាន, បញ្ជាក់សំបុត្រអាពាហ៍ពិពាហ៍។ល័ក្ខខ័ណ្ឌសីលវិជ្ជាៈ សន្យាមិនប្រើអំពើហឹង្សាទៅវិញទៅមក, ស្បថថាពិតជាស្មោះត្រង់ទៅវិញទៅមក, រួមសុខរួមទុក្ខជាមួយគ្នាទៅវិញទៅមក,មិនមើលងាយភរិយាដូចទាសី។

Leave a Reply

Your email address will not be published. Required fields are marked *