ប្រយោជន៍រាដាសម័យបុរាណធ្វើពីស៊ីម៉ង់ ដែលប្រើក្នុងសម័យសង្គ្រាម!!!

គ្រប់គ្នាប្រហែលជាមិននឹកឆ្ងល់នោះឡើយ ថាកាលពីមុនគ្មានរាដា តើគេប្រើប្រាស់អ្វីជំនួស ឬក៏គ្មានទេ តែតាមពិតវាគឺមាន។ កាលពីនៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទីមួយចក្រភពអង់គ្លេស បានរកឃើញនូវវិធីសាស្រ្តមួយ ដើម្បីឱ្យដឹងថា

តើយន្តហោះបានហោះមកកៀកខ្លួនឬអត់នោះ?ឧបករណ៏ដែលពួកគេបានច្នៃបង្កើតឡើង វាគឺកញ្ចក់សម្រាប់ស្រូបសម្លេង ដែលគោលបំណងរបស់ពួកគេគឺធ្វើយ៉ាងណាដើម្បីអោយដឹងពីស្ថានភាពយន្តហោះរបស់សត្រូវ។

វាមានរាងប៉ោងស្រដៀងទៅនឹងខ្ទះសម្រាប់ឆាអញ្ចឹងដែរ ដែលវាអាចយើងស្តាប់សម្លេងពីចម្ងាយបាន។

នៅចុងទសវត្សឆ្នាំ ១៩២០ វាគឺជាលើកដំបូងដែល ប្រដាប់ស្រូបសំឡេងត្រូវបានបង្កើតឡើងនៅទីក្រុង Hythe នៅលើឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអង់គ្លេស។ តំបន់នេះគឺជាផ្លូវហោះហើររបស់យន្តហោះពាណិជ្ជកម្មឆ្ពោះទៅប្រទេសបារាំង។

វាត្រូវបានធ្វើឡើងពីដែកនិងបេតុង ដែលត្រូវបានគេដាក់បញ្ឈរដែលមានកម្ពស់ចាប់ទី ៦ ទៅ ៩ ម៉ែត្រឯណោះ។

ដោយឡែកនៅក្នុងអំឡុងឆ្នាំ ១៩៣០ មានឧបករណ៏នេះមានប្រវែងរហូតដល់ទៅ ៦០ម៉ែត្រឯណោះ តែមានកម្ពស់ត្រឹមតែ ៨ ម៉ែត្រនោះទេ តែវាអាចអោយមនុស្សស្តាប់លឺសម្លេងក្នុងរយៈចម្ងាយ ៣២ គីឡូម៉ែត្រ។ប៉ុន្ដែនៅឆ្នាំ ១៩៣៥ រ៉ាដាវិទ្យុត្រូវបានគេរកឃើញ និងបង្កើតឡើង ហើយគេក៏បានលែងប្រើប្រាស់ឧបករណ៏ទាំងនេះតទៅទៀតហើយ តែគេក៏មិនបានបំផ្លាញវាចោលដែរ ហើយសូម្បីតែប្រទេសម៉ាល់តា ដែលនៅអ៊ឺរ៉ុបក៏គេឃើញមានដែរ៕

ប្រភព៖sakkarach

Leave a Reply

Your email address will not be published.