ព្យាបាលការឈឺឆ្អឹងខ្នង និងឈឺសន្លាក់!!!

ការឈឺឆ្អិងឆ្អែង កើតឡើងដោយសារការចុះខ្សោយនៃប្រព័ន្ធឆ្អឹង និងសន្លាក់ដែលនៅក្នុងរូបរាង្គកាយរបស់យើង ដែលជាទូទៅវាកើតឡើងចំពោះវ័យចំណាស់ ដូចជាការឈឺជង្គង់ ឈឺសន្លាក់ និងការពិបាកអង្គុយ ងើបឈរជាដើម។ការពិសារ ទឹកក្រូចឆ្មា ទឹកឃ្មុំគឺជាការព្យាបាលតាមបែបធម្មជាតិធម្មជាតិ វាអាចជួយឱ្យសុខភាពឆ្អឹងរបស់យើងមានភាពល្អប្រសើរ និងមានភាពរឹងមាំ។

+គ្រឿងផ្សំ៖ -ទឹក
-ក្រូចឆ្មា
-ទឹកឃ្មុំ
-ខ្ជាយ

+វិធីធ្វើ៖
-យកខ្ជាយ ៣មើមកិនយកទឹករួចលាយជាមួយទឹកស្អាតឲ្យបាន ១កែវ
-បន្ទាប់មកដាំវាឲ្យពុះរួចយកវាមករក្សាទុកឲ្យត្រជាក់បន្តិច
ប្រមាណ១៥នាទី

-លាយទឹកឃ្មុំមួយស្លាព្រាបាយ និងក្រូចឆ្មាពីរចំណិតជាមួយទឹកខ្ជាយខាងលើ
-ពិសារ ១កែវ រាល់ពេលព្រឹក និងពេលល្ងាច ១កែវ មុនហូបអាហារ ៣សប្តាហ៍ក្រោយយើងនឹងអាចទទួសបានលទ្ធផលល្អប្រសើរ។

អត្ថបទ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ khaodidi.com
ប្រភពពី លោកពូ អ៊ាស សុផល្លែត

Leave a Reply

Your email address will not be published.