វិធីធ្វើនំបាញ់ឌុក‬!

គ្រឿងផ្សំ៖- ម្សៅអង្ករខ្សាយ ១៥០ក្រាម – ម្សៅឆា ១៥០ក្រាម – ទឹកស្លឹកតយ (ស្លឹកតយ ៥-១០សន្លឹក, យកតែទឹក ១០៨០មីលីលីត្រ) – អំបិល ១ស្លាបព្រាកាហ្វេ – ល្ងរលីង ដាក់តាមការចូលចិត្ត – ស្ករត្នោត ៤៥០ ក្រាម​ – ទឹក​ខ្ទិះដូង​ ៤៨០ មីលីលីត្រ​។

វិធីធ្វើនំ៖១.ដំបូងយកឆ្នាំងមកដាក់ម្សៅអង្ករ, ម្សៅឆា, អំបិល និងទឹកស្លឹកតយ រួចកូរចូលគ្នាឲ្យសព្វ។២.បន្ទាប់មកយកមកដាក់លើភ្លើងកូរ(ត្រូវកូររហូត) ២ទៅ ៣នាទីដំបូងដាក់ភ្លើងខ្លាំង បន្ទាប់មកទៀតដាក់ភ្លើងក្តៅល្មមបានហើយ កូរប្រហែលជា ២០-២៥នាទី។ ៣.២៥នាទីនំបានឆ្អិនលើកវាយកមកចាក់ដាក់ក្នុងថាសវាចឲ្យស្មើ រួចហើយទុកឲ្យត្រជាក់។

៤.បន្ទាប់ពីនំបានត្រជាក់យកមកកាត់ជាដុំៗ តាមដែលចង់បាន ហើយយកវាមកញ៉ាំជាមួយទឹកស្ករ និងខ្ទិះដូងរោយល្ងរដាក់ពីលើ។ វិធីធ្វើទឹកស្ករ៖ ស្ករត្នោត ៤៥០ក្រាម, ទឹក ៣៦០មីលីលីត្រ អំបិល បន្តិច ខ្ញី ១ដុំចិតបន្ទះៗ ដាក់ចូលក្នុងឆ្នាំងទាំងអស់ ដាក់ដាំឲ្យពុះបន្ថែម ម្សៅឆា ១ស្លាបព្រាបាយ កូរវាបន្តិចទៀតជាការស្រេច។ វិធីធ្វើទឹកខ្ទិះដូង៖ ខ្ទិះដូង ៤៨០មីលីលីត្រ ស្ករស ១ស្លាបព្រាបាយ អំបិល កន្លះស្លាបព្រាកាហ្វេ ម្សៅឆា ១ស្លាបព្រាបាយ ដាក់ចូលក្នុងឆ្នាំងទាំងអស់កូរវាឲ្យសព្វយកវាដាក់ដាំឲ្យពុះជាការស្រេច។

ប្រភព៖ផ្ទះចុងភៅ

Leave a Reply

Your email address will not be published.