មិនគួរឲ្យជឿសោះ!!! ប្រែរូបរាងធាត់ពីមុន មករាងសង្ហាស្រីណាក៏ស្នេហ៍ដោយសារតែ…

កូរ៉េខាងត្បូង៖​ បច្ចុប្បន្ន រូបសម្បត្តិ មុខមាត់ និង រូបរាងស្អាត សង្ហាជាកត្តាទីមួយ ដែលអាចឲ្យមនុស្សនៅជុំវិញខ្លួនចាប់អារម្មណ៍ ជាពិសេសគឺត្រូវចេះតុបតែង និង រៀបចំខ្លួនឲ្យបានសមរ្យ។ ក្នុងនោះដែរ មានមនុស្សភាគច្រើនបំផុត ដែលកំពុងព្រួយបារម្មណ៍ ចំពោះការឡើងគីឡូ និង មិនមានការពេញចិត្តជាមួយរូបរាងធាត់របស់ខ្លួន ដែលខ្លួនកំពុងមានក្នុងពេលបច្ចុប្បន្ន។

យ៉ាងណាមិញ អ្នកដែលមានរូបរាងធាត់ ភាគច្រើន ត្រូវបានមនុស្សនៅជុំវិញខ្លួន មានការបង្អាប់ទៅលើរូបរាង និង រូបសម្រស់មិនស្អាតជាដើម តែក៏មាន មនុស្សជាច្រើនផងដែរ មានការលើកទឹកចិត្តដល់ពួកគេ។ ជាពិសេស សព្វថ្ងៃមានអ្នកធាត់ច្រើនណាស់ ដែលបានព្យាយាមផ្លាស់ប្ដូរខ្លួនឯង ដោយការតមអាហារ និង ធ្វើលំហាត់ប្រាណ ដើម្បីឲ្យខ្លួនស្រកគីឡូ និង និងស្គមជាងមុន។

ជាក់ស្ដែង ងាកមកមើល បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ឈ្មោះ Lee DongKeun ដែលលោកត្រឹមតែជាអ្នកវាយស្គរធម្មតាម្នាក់ មានរូបរាងធាត់ មិនមានអ្នកចាប់អារម្មណ៍លើខ្លួនលោកទាល់តែសោះ។ តែថ្ងៃមួយ លោកបានសម្រេចចិត្ត ធ្វើការហាត់ប្រាណ ដើម្បីសម្រកគីឡូ រហូតដល់ បច្ចុប្បន្ន លោកទទួលបានលទ្ធផលជាទីគាប់ចិត្ត ដោយពេលនេះ រូបគេមានរូរាងស្គមស្អាតជាងមុនផងដែរ។ មិនត្រឹមតែស្រកគីឡូមួយមុខនោះទេ តែលោក​ថែមទាំងមានសាច់ដុំធំ កង់ៗគួរឲ្យទាក់ទាញទៀតផង៕

ប្រភពពី khmerload

Leave a Reply

Your email address will not be published.