អាណិតណាស់!!! កម្មករឥណ្ឌា១៤នាក់ ត្រូវរថភ្លើងកិនស្លាប់ ខណៈពេលដេក​លង់លក់នៅលើផ្លូវរថភ្លើង

ឥណ្ឌា៖ ​​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​រាយការណ៍ថា យ៉ាងហោចណាស់ មានកម្មករចំនួន ១៤នាក់ ត្រូវបានរថភ្លើង​កិនស្លាប់ និង ៥នាក់ផ្សេងទៀត ត្រូវរងរបួសធ្ងន់ ខណៈពេលដែលពួកគេធ្វើដំណើរផ្លូវឆ្ងាយអស់កំលាំង ហើយទៅដេកនៅលើផ្លូវរថភ្លើង។

ប្រភពដដែលបានឱ្យដឹងទៀតថា កម្មករដែលស្លាប់ទាំងនោះ គឺ​បាន​ធ្វើការ​​នៅក្នុងក្រុមហ៊ុនដែកថែបមួយ​ ប៉ុន្តែបន្ទាប់ពីរដ្ឋាភិបាលប្រកាសបិទ​ប្រទេសមក ពួកគេត្រូវបាត់បង់ការងារ ហើយត្រូវធ្វើដំណើរដោយថ្មើរជើង​ត្រឡប់ទៅ​ភូមិកំណើតវិញ ដែលនៅជិតរដ្ឋ Madhya Pradesh។ ​ក្រោយធ្វើដំណើរផ្លូវឆ្ងាយពេញមួយយប់ ពួកគេចាប់ផ្តើមហេវហត់អស់កម្លាំង​ ហើយដោយសារ​គិតថា រថភ្លើងមិនបើកដំណើរការ ខណៈពេលរដ្ឋាភិបាលកំពុងបិទទ្វារប្រទេសផងនោះ ពួកគេបាននាំគ្នាទៅដេកលើផ្លូវរថភ្លើង ដែលបណ្តាលឱ្យរថភ្លើងកិនស្លាប់ និងរបួសធ្ងន់ធ្ងរជាច្រើននាក់។

សូមជម្រាបផងដែរថា បើគិត​រហូតមកដល់ពេលនេះ ប្រទេសឥណ្ឌាមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥៦,៥១៦នាក់ ​អ្នកស្លាប់ ១,៨៩៥នាក់ និងអ្នកជាសះស្បើយ​ ១៦,៨៦៧នាក់ ។ ស្របពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលប្រទេសនេះ បានប្រកាសបន្តបិទទ្វារប្រទេសរហូតដល់ថ្ងៃទី ១៧ ខែឧសភា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលទ្រង់ទ្រាយធំ៕

ប្រភពពី khmerload

Leave a Reply

Your email address will not be published.