របៀបធ្វើត្រីចំហុយទឹកត្រីម្ទេស!!!
របៀបធ្វើត្រីចំហុយស្រូបទឹកត្រីម្ទេស គ្រឿងផ្សំ – ត្រី 1ក្បាល – គល់ស្លឹកគ្រៃ ដំអោយបែកបន្តិចៗ – អំបិល – ស្ករ – ក្រូចឆ្មា – ទឹកត្រី – ម្ទេស – ខ្ទឹមស – ប៊ីចេង – ជីវ៉ានស៊ុយ 3-4 ដើម។
វិធីធ្វើ: 1- ធ្វើត្រីអោយស្អាត យកគល់ស្លឹកគ្រៃពាត់ចូលក្នុងមាត់ត្រី រួចយកទៅប្រលាក់ អំបិលបន្តិចៗ រួចដាក់ចំហុយ 15 នាទី រហូតដល់ឆ្អិន។ 2- ក្រោយមកបុក ឬ ចិញ្ច្រាំ ខ្ទឹមនិងម្ទេស លាយស្ករ អំបិល ប៊ីចេង ទឹកត្រី និងទឹកក្រូចឆ្មា កូរឲ្យសព្វល្អ ភ្លក់មើលល្មមតាមចំណូលចិត្ត។
3- ពេលត្រីឆ្អិន ស្រូបទឹកត្រីម្ទេស រួចបន្ថែម ម្ទេស ជីវ៉ានស៊ុយ និង ចំនិតក្រូចឆ្មា លម្អពីលើ ជាការស្រេច។
ប្រភព៖សុខ សំណាង