ប្ដីប្រពន្ធជនជាតិចិន បំបែកកំណត់ត្រា គូស្នេហ៍ខ្ពស់បំផុត លើពិភពលោក… (មានវីដេអូ)

ចិន៖ ជួបជាមួយគូស្នេហ៍ជនជាតិចិនមួយគូ ខ្ពស់បំផុតលើពិភលោក ដែលបញ្ចូលកម្ពស់គ្នា ខ្ពស់រហូតដល់ទៅ ជាង ៤.២ម៉ែត្រ ឯណោះ។តាមសេចក្តីរាយការណ៍បានឲ្យដឹងថា លោក Sun Ming អាយុ​ ៣៣ឆ្នាំ កម្ពស់ខ្ពស់សម្បើម រហូតដល់ទៅ ២.៤ ម៉ែត្រ និងភរិយា នាង Xu Yan អាយុ ២៩ឆ្នាំ មានកំពស់ ១.៨៧ ម៉ែត្រ មកពីទីក្រុងប៉េកាំង ប្រទេសចិន គឺជាគូស្នេហ៍ ដែល មាន កំពស់ខ្ពស់បំផុត ដែលបានបំបែក កំណត់ត្រាពិភពលោក ដោយ បានផ្តួលម្ចាស់កំណត់ត្រាមុនក្នុងកំរិត កម្ពស់ខុសគ្នា ត្រឹមតែ ៤.៣៧សង់ទីម៉ែត្រ តែប៉ុណ្ណោះ។

ជាក់ស្តែង គូស្នេហ៍ទាំងពីរនេះទទួលស្គាល់ថា ការងារប្រចាំថ្ងៃរបស់ពួកគេដូចជា ការធ្វើដំណើរ តាមឡាន តាមយន្តហោះ អាចមានការលំបាកខ្លាំង ប៉ុន្តែអ្នកទាំងពីរនៅតែតស៊ូ ដើម្បីជីវភាពប្រចាំថ្ងៃ របស់ពួកគេ។

គួររំលឹកឡើងវិញថា ពួកគេជាអត្តពលិកទាំងពីរនាក់តែម្តង ដោយលោក Sun ជាអ្នកលេងកីឡា បាល់បោះ មួយរូប ហើយនាង Xu គឺជាអ្នកលេកីឡាបាល់គប់ (ប្រើដៃ) ម្នាក់ផងដែរ។ ហើយអ្នកទាំងពីរជួបគ្នា នៅក្នុងព្រឹត្តការណ៍ កីឡាជាតិមួយក្នុង ប្រទេសចិន កាលពីឆ្នាំ២០០៩ និងបានរៀបការ ជាមួយគ្នានៅក្នុង ទីក្រុងប៉េកាំងក្នុងឆ្នាំ ២០១៣។

ជាងនេះទៅទៀត លោក Sun បានថ្លែងនៅក្នុងការប្រជុំម្ចាស់កំណត់ត្រាពិភពលោកថា៖ “ប្រទេសចិន ជាប្រទេស ដែលផ្សេងពីគេ និងមានវប្បធម៌ ខុសពីគេដែរ។ ដូចអ្នកដឹងស្រាប់ហើយថា ប្រសិនបើអ្នក ជាមនុស្សខ្ពស់ ហើយ រៀបការជាមួយមនុស្ស ដែលមានកំពស់ត្រឹមតែជាង ១.៥ ម៉ែត្រ ឪពុកម្តាយរបស់ អ្នកច្បាស់ជានិយាយថា ទេ! ឯងមិនអាចធ្វើ ដូច្នេះបានទេ។ ឯងត្រូវតែរកមនុស្សស្រីណា ដែលមានកម្ពស់ខ្ពស់ ដើម្បីរៀបការ ជាមួយ”។ បន្ថែមពី នេះទៀត នាង Xu ក៏បាននិយាយថា៖ ”ខ្ញុំក៏ធ្លាប់សង្ឃឹមថា និងរៀបការជាមួយមនុស្ស ដែលខ្ពស់ដែរ តែមិនដែល គិតថាបានរៀបការ ជាមួយមនុស្សដែលខ្ពស់យ៉ាង នេះនោះទេ”៕

តោះ! មកទស្សនាវីដេអូឃ្លីបរបស់ពួកគេទាំងអស់គ្នា៖

ប្រភព៖ shanghaiist | mirror
ប្រភពពី khmerload

Leave a Reply

Your email address will not be published.