មិនពិបាកទេ បងប្អូនមានវីដេអូបង្រៀនធ្វើទៀត!!! វិធីធ្វើភេសជ្ជៈទឹកមៀនក្រអូប

គ្រឿងផ្សំ _ផ្លែមៀនក្រៀម _ស្ករត្នោត _អំបិល _ទឹក។

វិធីធ្វើ៖ ១ / យកផ្លែមៀនក្រៀមលាងទឹកអោយស្អាត ហើយយកទៅស្ងោជាមួយទឹក១លីត្រកន្លះ។
២ / ទុកអោយត្រជាក់សឹម យកក្រណាត់ស្អាតត្រងទឹកនឹងសាច់មៀនពីឆ្នាំង។ ៣ / យកទឹកដែលត្រងទៅដាំម្តងទៀត ហើយសាច់មៀនយកទុក១អន្លើ។

៤ / ចាក់ស្ករត្នោត និងអំបិលចូលក្នុងឆ្នាំងទឹកមៀននោះ រហូតពុះល្អ។
៥ / ទុកអោយត្រជាក់ សឹមដាក់ទឹកកកក្នុងកែវចាក់ទឹកមៀនរបស់យើង នឹងដាក់សាច់ផ្លែមៀនលំអពីលើដូចរូប ហើយជាស្រេច។

ប្រភព៖លីតា

Leave a Reply

Your email address will not be published.