របៀបធ្វើពងមាន់អាំង ងាយៗដោយខ្លួនឯង!!!
របៀបធ្វើពងមាន់អាំងផ្សំគ្រឿងពិសេស ជ្រលក់ជាមួយទឹកអំបិលម្រិចហិរៗឆ្ងាញ់អស់ទាស់
គ្រឿងផ្សំ៖
-ពងមាន់ ៨គ្រាប់
-ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
-ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ
-អំបិល ១ចុងស្លាបព្រាកាហ្វេ។
វិធីធ្វើ៖
១.យកពងមាន់ចោះរុនតូចល្មម រួចចាក់ចេញដាក់ចាន ទុកសំបកមួយឡែក។
២.យកពងមាន់ចាក់ច្រោះ ដើម្បីកុំឲ្យដុំៗ រួចដាក់គ្រឿងចូល ទឹកស៊ីអ៊ីវ ម្រេចម៉ត់ និងអំបិល ច្របល់ចូលគ្នាឲ្យសព្វ។៣.យកសំបកពងមាន់ មកចាក់គ្រឿងដែលលាយហើយចូល រួចយកដាក់ចំហុយ ឆ្អិនហើយយកទៅដាក់អាំង ជាការស្រេច។
ប្រភព៖លោកពូEang Sophalleth